រថយន្តបុកជាមួយម៉ូតូ នៅស្រុកស្វាយជ្រំ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់!

(ស្វាយរៀង)៖ រថយន្តម៉ាកហាយឡែនឌ័រ បានបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅផ្លូវជាតិលេខ១ ក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១៩ ខែធ្នូ។

កម្លាំងនគរបាលចុះវាសវែងបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ពិន សំណាង អាយុ១៧ឆ្នាំជាកម្មកររោងចក្រ នៅភូមិកន្ទួតប្រោង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
អ្នករងរបួសធ្ងន់ឈ្មោះ ពិន ដានូ អាយុ១៩ឆ្នាំជាកម្មកររោងចក្រ នៅភូមិ ឃុំជាមួយគ្នា។

ជនរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីម ផ្លាកលេខស្វាយរៀង1U-9265។
ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សាត អូន អាយុ៣៧ឆ្នាំជាងអ៊ីនធឺណែត នៅភូមិសស្វាយ សង្កាត់ចេក ក្រុង/ខេត្តស្វាយរៀង ។
បន្ទាប់កើតហេតុអ្នករងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យ។
ចំណែកសពសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។
រីឯមធ្យោបាយទាំង២ផ្នែកជំនាញ បានយកទៅទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version