អង្គការជំនួយ ផ្នែកច្បាប់ នៃកម្ពុជា បើកវេទិកាពិគ្រោះយោបល់ ស្វែងរកមតិគាំទ្រផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន!

(ភ្នំពេញ)៖ នាព្រឹកទី២១.១២.២០២៣ នៅសណ្ឋាគារទន្លេបាសាក់២ ក្រុងភ្នំពេញ មានកិច្ចប្រជុំ”វេទិកាពិគ្រោះយោបល់ ស្វែងរកមតិគាំទ្រ ផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន”ដែលរៀបចំឡើងដោយ«អង្គការជំនួយ ផ្នែកច្បាប់ នៃកម្ពុជា»។
កិច្ចប្រជុំនេះក្រោមវត្តមានលោកស្រី សុខ វិសាល តំណាងក្រសួងយុត្តិធម៌ លោក ឆាយ ហុង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ.តំណាងគណៈមេធាវី រួមនិងលោកមេធាវី អ៊ុន ច័ន្ទថុល តំណាងអង្គការជំនួយ ផ្នែកច្បាប់ នៃកម្ពុជា ដោយមានការចូលរួមពីបងប្អូនអ្នកសារព័ត៌មាននានា ប្រមាណជាង៤០នាក់។

ក្នុងនោះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»បានសំនួរទៅកាន់គណៈអធិបតី ដែលជាវាគ្មិន ចំនួន២សំនួរ និងមានសូមណូមពរចំនួន១..!។

ទី១៖ លោក ចាន់ ថន បានសួរថា តើហេតុអ្វីអ្នកសារព័ត៌មាន ទទួលបាន ឯកសារសម្ងាត់ហើយ រួចព្យាយាមសុំការបំភ្លឺពីម្ចាស់ក្រុមហ៊ុន មុនពេលចុះផ្សាយ ដើម្បីឱ្យព័ត៌មានគ្រប់ជ្រុងជ្រោយ បែរជាត្រូវចោទប្រកាន់ពីបទ ផ្សំគំនិតក្នុងអំពើលួច?។
២៖ តើហេតុអ្វីបានជាពុំសូវឃើញ មន្ត្រីអ្នកអនុវត្តច្បាប់ យកច្បាប់ស្ដីពីរបបសារព័ត៌មាន មកអនុវត្តលើអ្នកសារព័ត៌មាន?។

និងទី៣៖ លោក ចាន់ ថន សូមស្នើដល់រាជរដ្ឋាភិបាលនិងក្រសួងយុត្តិធម៌ បើអាចសូមឱ្យយកច្បាប់ស្ដីរបបសារព័ត៌មាន មកអនុវត្តលើអ្នកសារព័ត៌មាន ដែលរងបណ្ដឹង ជាជាងយកក្រមព្រហ្មទណ្ឌ មកអនុវត្តលើអ្នកសារព័ត៌មាន។

ជាការឆ្លើយតបលោកស្រី សុខ វិសាល តំណាងក្រសួងយុត្តិធម៌ បានបកស្រាយថា ការយកក្រមព្រហ្មទណ្ឌ មកអនុវត្តលើអ្នកសារព័ត៌មាន មកពីអ្នកសារព័ត៌មានរូបនោះ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ…!។
ដែលមានការបកស្រាយ ស្របតាមមាត្រា២០ នៃច្បាប់ស្ដីរបបសារព័ត៌មាន។
បើតាមលោកស្រី សុខ វិសាល ប្រសិនបើចង់យកច្បាប់ស្ដីពីរបបសារព័ត៌មាន មកអនុវត្តពេញលេញនោះ គឺទាល់តែរាជរដ្ឋាភិបាលកម្ពុជា បង្កើតច្បាប់ពិសេសថ្មី សម្រាប់អនុវត្ត។

ជាមួយគ្នានោះលោក ឆាយ ហុង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានលើកឡើងថា ការចោទប្រកាន់លើអ្នកសារព័ត៌មាន ដែលទទួលបានឯកសារសម្ងាត់ គឺតំណាងអយ្យការ អាចនឹងមានធាតុផ្សំគ្រប់គ្រាន់ សម្រាប់ធ្វើការចោទប្រកាន់។

ចំណែកវាគ្មិន តំណាងគណៈមេធាវី បានលើកឡើងដែរថា រឿងសំណើរសូមឱ្យយកច្បាប់ស្ដីពីរបបសារព័ត៌មាន មកអនុវត្តលើអ្នកសារព័ត៌មាន គឺទាមទារឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន និងពន្លឿនសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធទទួលព័ត៌មាន! ។

វាគ្មិនមេធាវីដដែលបន្តថា ច្បាប់ស្ដីពីសិទ្ធទទួលព័ត៌មាន គឺមានសារៈសំខាន់សម្រាប់ពលរដ្ឋ ក្នុងការទទួលព័ត៌មាន រួមទាំងអ្នកសារព័ត៌មានផ្ទាល់ផងដែរ។

ទន្ទឹមនិងនោះ ក៏មានការសួរនិងផ្ដល់ចំលើយពីសំណាក់ វាគ្មិនពាក់ព័ន្ធ វិស័យសារព័ត៌មាននៅកម្ពុជាទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version