សម្តេចធិបតី អរគុណជប៉ុនដែលបានផ្ដល់គ្រឿងចក្រលើកដាក់ចល័ត នៅគែមផែ ដែលមានតម្លៃជិត១៤លានដុល្លារ!

(ព្រះសីហនុ)៖ ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងពិធី បើកការដ្ឋានសាង​សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុង​ព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ នៅព្រឹកទី២២.១២.២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុនដែលបាន ផ្ដល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ដែលមានតម្លៃជិតដប់បួនលានដុល្លារ និង ថវិកាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំហានទី១ ដែលមានតម្លៃពីររយសែសិបបីលានដុល្លារ។
-គួរម្លឹកថាៈ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥ម៉ែត្រ។
ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រ​មាន​ចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូន​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹ​ង​បង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោង​បញ្ចប់​នៅឆ្នាំ២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version