ក្រសួងព័ត៌មាន នឹងរៀបចំកែលម្អ លើវិស័យសារព័ត៌មាន តាមប្រព័ន្ធសម័យទំនើប!

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ស្តីពីការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ម្សិលមិញ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថាៈ ក្នុងអណត្តិនៃរាជរដ្ឋាភិបាលថ្នីនេះ បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនោះ។
គឺការរៀបចំកែលម្អវិស័យសារព័ត៌មានទ្បើងវិញតាមប្រព័ន្ធសម័យទំនើប សំខាន់បំផុតយកចិត្តទុកដាក់ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ គឺសំដៅបង្កើនគុណភាពវិស័យ័សារព័ត៌មាន ហើយទទួលបានការគាំទ្រពីសាធារណៈជន ។
ខណៈដែលវិស័យសារព័ត៌មានបានឈានចូលដំណាក់កាលថ្មីនៃសមយឹឌីជីថល និងការប្រកួតប្រជែងប្រកបដោយគុណភាព។

រដ្ឋមន្ត្រីបានបន្ថែមថា មកដល់ពេលនេះ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យតម្លៃនៃអ្នកសារព័ត៌មាន និងជំនឿរបស់អ្នកមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃប្រព័ត៌មានសម័យទំនើប៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version