រថយន្តបុកជាមួយម៉ូតូ បណ្តាលឱ្យមន្ត្រីយោធាម្នាក់ រងរបួសធ្ងន់នៅស្រុកឆែប!

(ព្រះវិហារ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឱ្យមន្ត្រីយោធាម្នាក់រងរបួសធ្ងន់!។
ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវជាតិលេខ៩៤ ម្តុំកែងទាព្រៃស្លាបស ភូមិខាំកឺត ឃុំស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀល ថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសខាងម៉ូតូឈ្មោះ ផែវ ភា អាយុ ៣២ឆ្នាំជាយោធា នៅភូមិសួង ឃុំស្រឡៅមួយ ស្រុកឆែប ខេត្ដព្រះវិហារ រងរបួសធ្ងន់។ជនរងគ្រោះជិៈម៉ូតូម៉ាកហុងដាវេវផ្លាកលេខព្រះវិហារ1.D8474។
ចំណែកតៃកុង ឈ្មោះ ស៊ាត ស៊ីនន្ទ អាយុ៤៥ឆ្នាំនៅភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។បើករថយន្តម៉ាកលុចស៊ីស NX.470 ផ្លាកលេខ ភ្នំពេញ 2H-7568។

ក្រោយកើតហេតុភ្លាមសមត្ថកិច្ចបានជួយដឹកអ្នករងរបួស ទៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ចំណែកម៉ូតូនិងរថយន្ត យកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្រឡៅ១ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version