ប្រទេសអ៊ីស្លង់ ប្រកាសជម្លៀសប្រជាជន ខណៈរញ្ជួយដីខ្លាំង និងអាច ផ្ទុះភ្នំភ្លើង!

ប្រទេសអ៊ីស្លង់ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានសកម្មភាពរញ្ជួយដីខ្លាំង នៅឧបទ្វីប Reykjanes ភាគនិរតី ។
ខណៈប្រធានាធិបតី Gudni Johannesson ប្រកាសកាលពីថ្ងៃសៅរ៍ទី១០ខែវិច្ឆិកាថា អ្នកក្រុង Grindavik ទាំងមូលត្រូវបានជម្លៀសចេញ។

យោងតាមការិយាល័យឧតុនិយមអ៊ីស្លង់, ការរញ្ជួយដីប្រហែល៨០០លើក ត្រូវបានកត់ត្រានៅឧបទ្វីបនេះ ។
ចាប់តាំងពីពាក់កណ្តាលអធ្រាត្រមក ហើយលទ្ធភាពនៃការផ្ទុះភ្នំភ្លើងនាពេលខាងមុខ ពិតជាមានកម្រិតខ្ពស់។
ហេតុនេះ ក្រសួងការពារជនស៊ីវិលនិងគ្រប់គ្រងគ្រាអាសន្នបានប្រកាសអាសន្ន ហើយបញ្ជាឲ្យអ្នកក្រុង Grindavik ដែលជាទីក្រុងនេសាទមានមនុស្សប្រហែល ៣៣០០នាក់ ត្រូវជម្លៀសចេញ។

ទន្ទឹមនោះ ទូរទស្សន៍ RUV ផ្សាយថា មានផ្ទាំងសិលាម៉ាក់ម៉ា ស្ថិតនៅខាងក្រោមទីក្រុងនេះ។
ស្នាមប្រេះ អាចបើកមុខនៅចំណុចណាមួយ តាមបណ្តោយផ្លូវក្រោមដី និងបណ្តាលឲ្យមានការផ្ទុះកម្អែភ្នំភ្លើង។

កាលពីខែកក្កដា ការផ្ទុះភ្នំភ្លើងមួយបានកើតឡើងនៅលើឧបទ្វីប Reykjanes ដូចគ្នានេះ។
វាជាលើកទីបីក្នុងរយៈពេលបីឆ្នាំ ដែលព្រឹត្តិការណ៍រញ្ជួយដី បានកើតឡើងនៅតំបន់ដដែល ដោយលើកដំបូងបានកើតឡើងនៅឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version