រថយន្តទំនើបបុកជាមួយ ម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឱ្យរបួស៦នាក់!

(ស្វាយរៀង)៖ រថយន្តសេរីទំនើប១គ្រឿង បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឱ្យ៦នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើង នៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាទៀបភ្លឺថ្ងៃទី១២ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា តៃកុងរថយន្តឈ្មោះZHANG CAIFU អាយុ៣៧ឆ្នាំជនជាតិចិន ជាបុគ្គលិកកាស៊ីណូពិភពថ្មី នៅភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀងរងរបួសធ្ងន់។
រថយន្តម៉ាក PORSCHE ផ្លាកលេខភ្នំពេញ 2BB-2700 ខូចខាតធ្ងន់ធ្ងរ។
រីឯម៉ូតូសណ្តោងរ៉ឺម៉កម៉ាកHONDA ឌ្រីមផ្លាកលេខស្វាយរៀង 1G-7487 បើកបរដោយឈ្មោះ បេ ចិន្ដា អាយុ៥២ឆ្នាំនៅភូមិ/ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់។

ពេលជួបគ្រោះថ្នាក់ នៅក្នុងរថយន្តមានបុរសជនជាតិវៀតណាម រួមដំណើរចំនួន៤នាក់ អាយុពី៣០ដល់៣៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូហ្គូដឡាក់២ ស្នាក់នៅភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង។
ពួកគេបានរងរបួសធ្ងន់និងស្រាល ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។

យ៉ងណាក្ដី ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យ និងយករថយន្ត-ម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version