រដ្ឋបាលស្រុកខ្សាច់កណ្ដាល ជូនដំណឹង ស្ដីពីការចុះបញ្ជី ដីពុះឡូតិ៍នៅក្រុមហ៊ុន7NG ក្នុងប្លុក Zជាលើកចុងក្រោយ!

(កណ្ដាល)៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នៅថ្ងៃទី២៥.១២.២០២៣ បានជូនដំណឹង ដល់សាធារណជន ជាពិសេស អ្នកទិញដីពុះឡូតិ៍ពីក្រុមហ៊ុន7NG ។
មេត្តាជ្រាបថា ដើម្បីសម្រួលដល់ក្រុមការងារ ក្នុងការប្រមូលទិន្នន័យ របស់បងប្អូន ប្រជាពលរដ្ឋដែលបាន ទិញដីឡូត៏ពីក្រុមហ៊ុន7NG នៅប្លុកZ ទាំងអស់ សូមអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជី ។

ដោយសូមភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់អចលន ទ្រព្យដែលមិនទាន់ចុះបញ្ជី ពីក្រុមហ៊ុន7NG ឬ ភាគីពាក់ព័ន្ធ (ច្បាប់ដើម, ច្បាប់ថតចម្លង អត្តសញ្ញាណប័ណ្ណ ម្ចាស់កាន់កាប់កម្មសិទ្ធិដី, សៀវភៅគ្រួសារ,​ សៀវភៅស្នាក់នៅ,​ សំបុត្រកំណេីត សំបុត្រអាពាហ៍ពិពាហ៍​,​ ព្រមទាំងឯកសារពាក់ព័ន្ធនានា និងសូមធ្វើការថតចម្លងឯកសារទាំងនោះមកជាមួយ) ទីកន្លែងនៅទីស្នាក់ការក្រុមហ៊ុន 7NG រៀងរាល់ថ្ងៃធ្វើការជាកំហិត ដើម្បីក្រុមការងារប្រមូលទិន្នន័យ បន្តវិធីសម្រាប់ការងារខាងលើនេះ ។

ចាប់ពីថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២៣​ ដល់ថ្ងៃទី៣០​ ខែមករា ឆ្នាំ២០២៤
ពេលព្រឹកម៉ោង ៨:០០ ដល់ម៉ោង១១:០០ នាទី
ពេលរសៀលម៉ោង ២:០០ ដល់ម៉ោង ៥:០០ នាទី។

សេចក្តី​ដូចបានជម្រាបជូន​ខាងលេី​ សូមសាធារណៈជនទាំងអស់​ ចូលរួមសហការឱ្យបានទាន់ពេលវេលា ។
ដែលបានកំណត់ដូចខាងលេី​ រាល់ភាពយឺតយ៉ាវរដ្ឋបាលស្រុកមិនទទួលខុសត្រូវលេីការបាត់បង់អត្ថប្រយោជន៍ផ្សេងៗនោះឡេីយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version