អង្គការសុខភាពពិភពលោក ថ្លែងថាភាពអត់ឃ្លាន កាន់តែធ្ងន់ធ្ងរនៅមន្ទីរពេទ្យហ្គាហ្សា! 

អង្គការសុខភាពពិភពលោក ប្រកាសថា ខ្លួនបានដឹកនាំបេសកកម្ម ទៅកាន់មន្ទីរពេទ្យ ។
ដែលមិនមានមុខងារ នៅភាគខាងជើងហ្គាហ្សាកាលពីចុងសប្តាហ៍ ដោយបាន ពណ៌នាអំពីការកើនឡើង នៃភាពអស់សង្ឃឹម និងភាពអត់ឃ្លាន ដែលកំពុងជំរុញឱ្យមានការផ្គត់ផ្គង់រថយន្តជំនួយដល់អ្នកស្រុក។
ប្រមុខ WHO លោក Tedros Adhanom Ghebreyesus អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនបានដឹកនាំបេសកកម្មទៅកាន់មន្ទីរពេទ្យ ។
ដែលមិនដំណើរការនៅភាគខាងជើងហ្គាហ្សាកាលពីចុងសប្តាហ៍នេះ ដោយពណ៌នាអំពីការកើនឡើងនៃភាពអស់សង្ឃឹម និងភាពអត់ឃ្លានកាន់តែខ្លាំងឡើង។

លោក Tedros Adhanom Ghebreyesus) បាននិយាយនៅលើទំនាក់ទំនង X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitterថា ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានប្រគល់ជំនួយ រួមទាំងប្រេងឥន្ធនៈដល់មន្ទីរពេទ្យ Shifa ដែលត្រូវបានបំផ្លិចបំផ្លាញ ដែលធ្លាប់ជាមន្ទីរពេទ្យធំបំផុត និងទំនើបបំផុតនៅហ្គាហ្សា។

លោកបានព្រមានទៀតថា អរិភាពដែលកំពុងបន្ត និងចំនួនអ្នករបួសជាច្រើនគឺលើសសមត្ថិភាពរបស់យើងជួយ។ ប៉ុន្តែលោកបានសម្តែងក្តីសង្ឃឹមថា ការផ្តល់ប្រេងម៉ាស៊ីនចំនួន ១៩,២០០ លីត្រកាលពីថ្ងៃសៅរ៍ នឹងជួយធ្វើឱ្យសេវាសំខាន់ៗនៅមន្ទីរពេទ្យរស់ឡើងវិញ ដែលបច្ចុប្បន្នមានត្រឹមតែ ផ្តល់សសង្គ្រោះបឋមបំផុតប៉ុណ្ណោះ។
ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថានឹង​ត្រូវ​ការ​ច្រើន​ទៀត។

ប្រមុខ WHO រូបនេះបាននិយាយទៀតថា អ្វីដែលអ្នកចូលរួមក្នុងបេសកកម្មថ្ងៃទី ២៣ ខែធ្នូបានធ្វើជាសាក្សីគឺថា ការកើនឡើងនៃភាពអស់សង្ឃឹម ដោយសារតែភាពអត់ឃ្លានធ្ងន់ធ្ងរ ។
ដោយលោកបានទំពាវនាវមានការបង្កើនការផ្តល់ជំនួយជាបន្ទាន់នូវស្បៀងអាហារ និងទឹក ដើម្បីធានាបាននូវសុខភាព និងស្ថិរភាពរបស់ប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version