មនុស្សរាប់ម៉ឺននាក់ នៅប្រទេសថៃ កំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង!

ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទ (២៥ ធ្នូ)ថា ទឹកជំនន់ដែលបង្កឡើង ដោយសារទឹកភ្លៀង!។
បានលិចលុងផ្ទះសម្បែង ផ្លូវ ជាច្រើននៅភាគខាងត្បូងប្រទេសថៃ ខណៈផ្លូវរថភ្លើងមួយចំនួន ត្រូវបានបង្ខំឱ្យបិទផងដែរ។

ក្រុមមន្ត្រីថៃ បានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សាលារៀនជាច្រើន នៅក្នុងខេត្ត Yala និង Narathiwat ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្ដោះអាសន្ន ផងដែរ។
ហើយរូបភាពជាច្រើនសន្លឹកបានបង្ហាញពីផ្ទះ និងហាងជាច្រើនត្រូវបានទឹកជន់លិច រីឯអ្នកខ្លះត្រូវឡើងទៅលើដំបូងផ្ទះ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយអាជ្ញាធរបានព្រមានប្រជាជននៅក្នុងខេត្តទាំង២ ខាងលើ ឱ្យត្រៀមលក្ខណៈជានិច្ច ។
សម្រាប់ការជម្លៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែអាក្រក់។
ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះណាម្នាក់ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version