ឥណ្ឌា ដាក់ពង្រាយនាវាចម្បាំងទៅកាន់សមុទ្រអារ៉ាប់ ក្រោយរងការវាយប្រហារ លើនាវាដឹកប្រេង!

ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ខ្លួន បានបញ្ជូននាវាពិឃាតមីស៊ីល នាំផ្លូវទៅកាន់សមុទ្រអារ៉ាប់ បន្ទាប់ពីការវាយប្រហារ លើនាវាដឹកប្រេងគីមី ដែលភ្ជាប់ជាមួយអ៊ីស្រាអែល នៅឯឆ្នេរសមុទ្ររបស់ខ្លួន។

កប៉ាល់ MV Chem Pluto ដែលមាននាវិកជាជនជាតិឥណ្ឌា២១នាក់ និងវៀតណាមម្នាក់ ត្រូវរងការបាញ់ប្រហារ ក្នុងសមុទ្រនៅចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រ ពីឆ្នេរនៃរដ្ឋ Gujarat ភាគខាងលិច។
ការ​វាយ​ប្រហារ ​បង្កជាអគ្គិភ័យឆាប​ឆេះ ប៉ុន្តែ ​ក្រុម​នាវិក​ពន្លត់​ទាន់​ពេល ហើយមិន​មាន​អ្នក​ណារង​របួស​ទេ។

គ្មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ ប៉ុន្តែសហរដ្ឋអាមេរិក ស្តីបន្ទោសចំៗទៅទីក្រុងតេហេរ៉ង់ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធហើយហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាល់តែសោះ”។

គ្មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ ប៉ុន្តែសហរដ្ឋអាមេរិក ស្តីបន្ទោសចំៗទៅទីក្រុងតេហេរ៉ង់ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធហើយហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាល់តែសោះ”។

កប៉ាល់ MV Chem Pluto ជាកប៉ាល់ផ្ទុកប្រេងនិងសារធាតុគីមី ដោតទង់ជាតិលីបេរីយ៉ា គ្រប់គ្រ​ងដោយជប៉ុន និងហូឡង់ ខណៈក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey អះអាងថា កប៉ាល់នេះមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ប៉ុន្តែមិនបញ្ជាក់ព័ត៌មានលម្អិតឡើយ។

តាមការចុះផ្សាយរបស់សារព័ត៌មាន, កប៉ាល់នេះបានចេញដំណើរពីអារ៉ាប៊ីសាអូឌីត ហើយឆ្ពោះទៅកំពង់ផែ Mangalore នៅភាគខាងត្បូងប្រទេសឥណ្ឌា ពេលការវាយប្រហារកើតឡើង ហើយបន្ទាប់ពីកើតហេតុ នាវាឆ្មាំសមុទ្រឥណ្ឌាមួយគ្រឿង ក៏បានអមដំណើរ MV Chem Pluto ទៅកាន់ទីក្រុងបុមបៃកាលពីថ្ងៃចន្ទ។

ក្រោយមក កងទ័ពជើងទឹកឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ថា “ព្រោះតែវិវាទនៃការវាយប្រហារនាពេលថ្មីៗក្នុងសមុទ្រអារ៉ាប់ កងនាវាចរឥណ្ឌា បានសម្រេចចិត្តដាក់ពង្រាយនាវាពិឃាដបំពាក់មីស៊ីល INS Mormugao INS Kochi និង INS Kolkata ទៅក្នុងតំបន់ផ្សេងៗដើម្បីកម្លាចសត្រូវ”។

កងទ័ពជើងទឹកបន្ថែមថា ខ្លួនក៏កំពុងបើកប្រតិបត្តិការហោះហើរយន្តហោះឈ្លបយកការណ៍ដែនសមុទ្ររយៈចម្ងាយឆ្ងាយជាប្រចាំផងដែរ ដើម្បីតាមដានស្ថានភាពឲ្យជាប់។

សូមបញ្ជាក់ ឥណ្ឌា ជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនប្រេងឥន្ធនៈពីមជ្ឈិមបូព៌ា ជាពិសេសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។
ដូច្នេះ ការរំខានណាមួយនៅក្នុងផ្លូវនេះ ច្បាស់បង្កបញ្ហាសម្រាប់ប្រទេសឥណ្ឌាជាក់ជាមិនខាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version