ភ្ញៀវបរទេសចំនួន៣៥នាក់ បា​នមកស្នាក់នៅ ក្នុងសហគមន៍ចំបក់ នៃស្រុកភ្នំស្រួច!

(កំពង់ស្ពឺ)៖ ភ្ញៀវបរទេសចំនួន ៣៥នាក់ ស្រី២១នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
បានមកទស្សនា និងស្នាក់នៅក្នុង
សហគមន៍តំបន់ការពារធម្មជាតិចំបក់ ក្នុងភូមិសាស្រ្តឃើចំបក់ ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ។

ក្រសួង​បរិស្ថាន​លេីកឡេីងថាៈ កន្លែងនេះ គឺភ្ញៀវគាត់ចូលចិត្ត ដោយសារ តែមានទឹកធ្លាក់ ទេសភាពធម្មជាតិស្អាតៗផ្សេងទៀត រួមមានព្រៃឈើ និងភ្នំជាដើម។
ទេសចរចូលចិត្តដើរកម្សាន្តបោះតង់តាមព្រៃភ្នំ ហើយមួយចំនួនទៀត គឺគាត់ស្នាក់នៅHome stay ជាមួយប្រជាពលរដ្ឋតែម្ដង។

ក្រសួងបរិស្ថាន បាននឹងកំពុងលើកទឹកចិត្តឲ្យសហគមន៍តំបន់ការពារធម្មជាតិ ឲ្យចូលរួមការពារធនធានធម្មជាតិ លើកកម្ពស់ដល់​វិស័យ​អេកូទេសចរណ៍ និងឆ្ពោះទៅជាសហគមន៍អព្យាក្រឹតកាបូន នៅថ្ងៃអនាគត ដែលអាចទាញបានប្រយោជន៍ពីព្រៃឈើ ដើម្បីជួយដល់ការរីកចម្រើនសេដ្ឋកិច្ចគ្រួសារ នៅតាមមូលដ្ឋាន និងសម្រាប់ជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version