លោកស្រី ទ្រី ដាណា ថ្លែងថាគ្រាន់តែរឿងលុយធីប បង្វែរទៅជាថាលោកស្រី ស្អប់ខ្ពើមអ្នកក្រ!

(ភ្នំពេញ)៖ បន្ទាប់ពីមានប្រតិកម្មរឿងលោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ និងជាម្ចាស់ផលិតផល NNP ទទួលទានអាហារជាមួយស្វាមី ដោយប្រើពាក្យមិនសមរម្យនោះមក..!។

ឥឡូវលោកស្រី ទ្រី ដាណា បានបកស្រាយនិងលើកឡើងថា«ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីគ្រាន់តែរឿងលុយធីប ទៅជាបង្វែររឿងថាខ្ញុំស្អប់ខ្ពើមអ្នកក្រ? ខ្ញុំទទួលស្គាល់ថាខ្ញុំសម្ដីអាក្រក់ ព្រោះតាំងពីដើមមកគឺបែបនេះ តែខ្ញុំមិនដែលមានចិត្តស្អប់ខ្ពើម មើលងាយអ្នកក្រទេ ព្រោះខ្ញុំក៏ធ្លាប់ជាអ្នកមានជីវិតតស៊ូលំបាកដូចគ្នា មានតែការជួយ និងអាណិតស្រលាញ់មនុស្សគ្រប់គ្នា។
ឥឡូវនេះ អ្នកឆ្លៀតឱកាសបង្វែរសាច់រឿងមានច្រើន ខ្ញុំស្គាល់អ្នកទាំងនោះ។
កាត់យកតែវីដេអូខ្លីមួយទៅបង្ហោះ ហើយនាំគ្នានិយាយថា ខ្ញុំមើលងាយ ស្អប់ខ្ពើមអ្នកក្រ។
អ្នកកំពុងនិយាយបំពានហើយ។ ក្នុងចិត្តខ្ញុំយ៉ាងណា ខ្ញុំមិនប្រែ មានទេវតាដឹងលឺ សកម្មភាព ទង្វើរបស់ខ្ញុំ មិនដែលស្អប់ខ្ពើមអ្នកក្រទេ ព្រោះខ្ញុំក៏ជាកូនអ្នកក្រដែរ។
ជូនទៅអ្នកដែលបង្វែរសាច់រឿងថាខ្ញុំដៀលអ្នកក្រ បើខ្ញុំមិនមានចិត្តបែបនោះទេ អោយខ្ញុំជួបតែរឿងល្អៗរកសុីមានបាន ថ្កុំថ្កើងជាងហ្នឹងកាន់តែខ្លាំងឡើង។

តែបើអ្នកណាដែលនិយាយថាខ្ញុំដៀលអ្នកក្រនោះ សូមអោយម្នាក់នោះស្គាល់តែភាពបរាជ័យ ទៅមុខមិនរួច រកព្រឹកខ្វះល្ងាច កុំអោយសមតាមបំណងរបស់គេអោយសោះ ព្រោះពួកគេបានបំពានមកលើរូបខ្ញុំ និងធ្វើអោយមនុស្សជាច្រើនយល់ច្រឡំមកលើខ្ញុំ។
សុំអ្នកដែលនិយាយថាខ្ញុំមើលងាយអ្នកក្រ ហ៊ានមកស្បថជាមួយខ្ញុំទេ ថាពាក្យខ្លួនឯងនិយាយជាការពិត ចេញមុខមកស្បថនៅព្រះអង្គដងកើល្ងាចនេះ ម៉ោង៦ល្ងាច!»។

កន្លងមកមហាជន ធ្លាប់ដឹងហើយថា អ្នកលក់អនឡាញមួយហើយមួយទៀត ល្បីហើយបាត់ឈ្មោះទៅវិញ ដោយសាររឿងរ៉ាវខុសៗគ្នា ជាពិសេសធ្វើរឿងប៉ះពាល់ដល់មហាជននេះតែម្តង ដោយសារពួកគាត់ភ្លេចគិតថា គាត់ល្បីគាត់មានបាន មានអ្នកគាំទ្រពួកគាត់ គឺកើតចេញពីមហាជននេះឯង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version