មានជនមិនស្គាល់មុខ បើករថយន្តដឹកស.ពជនជាតិចិន មកទម្លាក់ចោលនៅខណ្ឌចំការមន!

(ភ្នំពេញ)៖ ភ្ញាក់ផ្អើលដោយគេឃើញរថយន្តមិនស្គាល់ផ្លាកលេខ បានដឹកសពបុរសជនជាតិចិនម្នាក់។
យកមកទម្លាក់ចោល នៅលើផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ខែមករាឆ្នាំ២០២៤ ហើយបើកចេញបាត់។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តមិនស្គាល់ម៉ាក បានបើកចូលមកកន្លែងកើតហេតុ ។
ហើយក៏ឃើញបើកទ្វារទម្លាក់ជនរងគ្រោះ ជាជនជាតិចិនម្នាក់ចេញពីក្នុងរថយន្ត រួចបើករថយន្តគេចចេញបាត់។
ពេលនោះអ្នកភូមិបានរាយការណ៍ ទៅសមត្ថកិច្ចសង្កាត់ទន្លេបាសាក់ ឱ្យចុះមកពិនិត្យ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏ទាក់ទងទៅកម្លាំងនគរបាល ផ្នែកកោសល្យវិច័្ចយរាជធានីភ្នំពេញឱ្យចុះមកពិនិត្យសព។
ផ្នែកជំនាញមិនទាន់បានបញ្ជាក់ពីមូលហេតុ នៃការស្លាប់ជនជាតិចិននោះនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version