គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បណ្ដាលឱ្យស្លាប់០៦នាក់!

គ្រោះរញ្ជួយដីកម្រិត៧.៥ រ៉ិចទ័រ បានវាយប្រហារខេត្តមួយចំនួន នៅផ្នែកខាងសមុទ្រជប៉ុន នៃកោះសំខាន់នៃកោះ Honshu កាលពីថ្ងៃចន្ទ ដោយបានបង្កជារលកយក្សស៊ូណាមិកម្ពស់ជាងមួយម៉ែត្រ បំផ្លាញផ្ទះសម្បែង និងឆេះយ៉ាងសន្ធោសន្ធៅ។

ទូរទស្សន៍​សាធារណៈ​របស់​ប្រទេស​ជប៉ុន​បាន​កត់សម្គាល់ថា អ្នកស្លាប់​ទាំងអស់​គឺជា​អ្នករស់នៅ​ក្នុង​ខេត្ត Ishikawa ជា​កន្លែង​ដែល​រងគ្រោះ​ដោយ​ការរញ្ជួយ​ដី​ខ្លាំង​បំផុត និង​បណ្តាលឱ្យមាន​ការបំផ្លិច​បំផ្លាញ​ដ៏​ធំ​បំផុត​ផងដែរ​។​

យោងតាម​ទូរទស្សន៍​ជប៉ុន​បាន​រាយការណ៍​បន្ថែមថា យ៉ាងហោចណាស់​មនុស្ស ៦ នាក់​បាន​ស្លាប់ និង​ជាង៤០ នាក់​បាន​រងរបួស​ក្នុង​កម្រិត​ផ្សេងៗ​គ្នា ដែលជា​លទ្ធផល​នៃ​គ្រោះ​រញ្ជួយ​ដី​ជា​បន្តបន្ទាប់​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ជប៉ុន​។

រហូតមកដល់​ពេលនេះ យ៉ាងហោចណាស់​មាន ៥០ ករណី​នៃ​ការបំផ្លិចបំផ្លាញ​ជា​ផ្ទះ​ឈើ​ឯកជន និង​អគារ​លំនៅដ្ឋាន​នៅក្នុង​តំបន់​នោះ ហើយ​ត្រូវបាន​រាយការណ៍​។ ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុងធ្វើការ​នៅលើ​ទីតាំង ព្រោះ​ប្រហែលជា​នៅតែមាន​មនុស្ស​នៅក្រោម​គំនរ​បាក់បែក​។

ទន្ទឹម​នោះ​ក៏មាន​របាយការណ៍​អំពី​អគ្គីភ័យ​ធំ​ជាង ៥០ កន្លែង​ដែល​ក្រុម​ពន្លត់អគ្គីភ័យ​ជប៉ុន​កំពុងធ្វើការ​ពន្លត់​។​

ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​មក ក​គ្រោះ​រញ្ជួយ​ដី​ច្រើនជាង ១៣០ នៃ​កម្លាំង​ខុសៗ​គ្នា​បាន​កើតឡើង​នៅក្នុង​ប្រទេស​ជប៉ុន ដែលជា​កម្លាំង​ខ្លាំង​បំផុត​ដែលមាន​កម្រិត ៧.៦ រ៉ិ​ច​ទ័​រ​។ ចំណុចកណ្តាល​នៃ​ការរញ្ជួយ​នេះ​មាន​ទីតាំងនៅ​ជិត​ខេត្ត Ishikawa និង Niigata ។

អ្នកជំនាញ​មកពី​នាយកដ្ឋាន​ឧតុនិយម​ជាតិ​របស់​ប្រទេស​នេះ​បាន​ព្រមាន​ថា គ្រោះ​រញ្ជួយ​ដី​នឹង​បន្ត​កើតមាន​ក្នុង​សប្តាហ៍​ខាងមុខ​បន្តទៀត​។
ក្នុង​រយៈពេល ២ ទៅ ៣ ថ្ងៃ​បន្ទាប់​គឺមាន​គ្រោះថ្នាក់​ជាពិសេស ក្នុងអំឡុងពេល​ដែលមាន​លទ្ធភាព​នៃ​ការរញ្ជួយ​ខ្លាំង​ម្តងទៀត​ដែលមាន​កម្រិត​លើសពី ៧ រ៉ិ​ច​ទ័​រ​។ ក្រុម​អ្នកជំនាញ​រញ្ជួយ​ដី​ជប៉ុន​កំពុង​អំពាវនាវ​ឱ្យ​អ្នកស្រុក​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version