អ៊ីស្រាអែល បដិសេធ​សំណើររបស់​ក្រុម​ហាម៉ាស ពាក់ព័ន្ធការដោះលែងចំណាប់ខ្មាំង​នៅ​ហ្គាហ្សា!

ថ្នាក់ដឹកនាំ​អ៊ីស្រាអែល បាន​ច្រានចោល​សំណើ​រ សម្រាប់​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធ នឹង​ការដោះលែង​ចំណាប់ខ្មាំង​។​

ក្រុម​ហា​ម៉ាស តាមរយៈ​កាតា និង​អ្នក​សម្រុះសម្រួល​អេ​ហ្ស៊ីប បានផ្តល់​ឱ្យ​អ៊ីស្រាអែល នូវ​សំណើ​ថ្មី​សម្រាប់​កិច្ចព្រមព្រៀង​ដែល​នឹង​ពាក់ព័ន្ធ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​ជា ៣ ដំណាក់កាល។​

ដំណាក់កាល​នីមួយៗ​នឹង​រួមបញ្ចូល​ការផ្អាក​ក្នុងការ​ប្រយុទ្ធ​ជាង​មួយខែ​ជា​ថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​។

ទោះជា​យ៉ាងណាក៏ដោយ តំណាង​ក្រុម​ហា​ម៉ាស់ បានទាមទារ​ថា នៅ​ដំណាក់កាល​ដំបូង​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង អ៊ីស្រាអែល ។
ចាប់ផ្តើម​ដក​កងកម្លាំង​របស់ខ្លួន​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ជា​ថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​ចំនួន៤០នាក់ ហើយ​ការអនុវត្ត​ដំណាក់កាល​ទី​បី​នៃ​កិច្ចព្រមព្រៀង​ដែល​ផ្តល់​សម្រាប់​ការដោះលែង​អ្នកទោស​សង្គ្រាម​បង្កប់ន័យ​បញ្ចប់​ជម្លោះ។​

ទន្ទឹម​នោះ អ៊ីស្រាអែល បាន​ច្រានចោល​សំណើ​ទាំងនេះ ប៉ុន្តែ​មន្ត្រី​អ៊ីស្រាអែល​ម្នាក់ និយាយថា ការផ្តល់ជូន​នេះ​បង្ហាញថា ក្រុម​ហា​ម៉ាស់ ឥឡូវនេះ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចរចា​លើ​កិច្ចព្រមព្រៀង​ចំណាប់ខ្មាំង​ថ្មី​មួយ ទោះបីជា​ការប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្គា​ហ្សា​នៅតែ​បន្ត​ក៏ដោយ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version