Update៖ ជនដៃដល់ដែលរឹ.តក.សម្លា.ប់គូស្នេហ៍ក្នុងផ្ទះសំណាក់ បានស្លា.ប់ហើយព្រោះបង្អត់បាយខ្លួនឯង និងមានជំងឺប្រចាំកាយ!

(កណ្ដាល)៖ ជនត្រូវចោទដែលបានរឹតក.សម្លាប់ស្ដ្រីម្នាក់ ក្នុងផ្ទះសំណាក់ នៅស្រុកពញ្ញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣.១២.២០២៣ កន្លងទៅនោះបានស្លាប់ហើយ។
បន្ទាប់ពីរងការឃុំខ្លួននៅពន្ធនាគារ ខេត្តកណ្ដាល ជិត១សប្ដាហ៍ គួបផ្សំនិងមានជំងឺប្រចាំកាយ និងសញ្ជឹងសញ្ជប់អង្អត់ បាយទឹកខ្លួនឯង រហូតត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ។
-ជនត្រូវចោទឈ្មោះ ហៃ ហួត ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានស្លាប់នៅរសៀលថ្ងៃទី០២.០១.២០២៤។

គួរម្លឹកថា ស្ដ្រីរងគ្រោះឈ្មោះ ប្រាក់ ពៅ ភេទស្រីអាយុ៥៤ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ត្រូវជនដៃដល់ខាងលើ ដែលជាដៃគូនិងគ្នា យកក្រមា.មករឹតក.សម្លាប់ក្នុងផ្ទះសំណាក់ ១កន្លែង ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣.១២.២០២៣។

ពាក់ព័ន្ធអំពើឃាតកម្មនេះដែរ ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវឈានដល់ឃាត់ខ្លួន ជនត្រូវចោទឈ្មោះ ហៃ ហួត ។
ទន្ទឹមនិងនោះ ជនត្រូវចោទឈ្មោះ ហៃ ហួត ក៏បានសារភាពថា ខ្លួនពិតជាបានយកក្រមារឹតក.សម្លា.ប់ជនរងគ្រោះប្រាកដមែន។
មូលហេតុមកពីខ្លួន ប្រចណ្ឌនិងជនរងគ្រោះ ដែលមានទំនាក់ទំនងស្នេហាជាមួយប្រុសផ្សេង ហាមមិនស្ដាប់រហូតឈ្លោះប្រកែកគ្នា ក្នុងផ្ទះសំណាក់ ទើបឈានដល់អំពើឃា.តក.ម្មកើតឡើង។

បើតាមសេចក្ដីរាយការណ៍មក«ដើមរាំង» ខណៈពេលកំពុងឃុំខ្លួន នៅពន្ធនាគារខេត្តកណ្ដាល ជនត្រូវចោទ ហៃ ហួត បានកើតអាការៈសញ្ជឹងសញ្ជប់មិននិយាយស្ដី មិនទទួលទានអាហារ និងបង្អត់បាយទឹកខ្លួនឯង ស្របពេលដែលរូបគាត់ មានជំងឺប្រចាំកាយ ទឹកនោមផ្អែមផងនោះ។

បណ្ដាលឱ្យជំងឺជនត្រូវចោទ ហៃ ហួត វិវត្តទៅមុខយ៉ាងឆាប់រហ័ស ធ្លាក់ខ្លួនឈឺធ្ងន់ ហើយក៏ត្រូវបានសមត្ថកិច្ច នាំមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ លុះដល់រសៀលថ្ងៃទី០២.០១.២០២៤ ជនត្រូវចោទ ហៃ ហួត បានស្លាប់។
បច្ចុប្បន្ន ក្រុមគ្រួសារសព កំពុងធ្វើបុណ្យតាមប្រពៃណី នៅផ្ទះក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version