Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុន បានកើនដល់៩២នាក់ និងបាត់ខ្លួន២៤២នាក់!

ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រទី៥ ខែមករានេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់។
ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលវាយប្រហារ ចំ​តំបន់ភាគកណ្តាល ប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនោះ បានបន្តកើនដល់៩២នាក់ ខណៈអ្នកបាត់ខ្លួនក៏បានកើនដល់២៤២នាក់ផងដែរ។

គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ ពោល ៧២ម៉ោងក្រោយគ្រោះរញ្ជួយដី ស្ត្រីចំណាស់ ២នាក់បាននៅរស់រានមានជីវិត និងត្រូវបាន ។
ក្រុមអ្នកជួយសង្រ្គោះទាញចេញពីគំនរបែកបាក់នៃផ្ទះរបស់ពួកគេដែលបានបាក់រលំ នៅក្នុងទីក្រុង Wajima ដែលជាទីក្រុងមួយរងគ្រោះធ្ងន់ធ្ងរ ជាងគេដោយសារគ្រោះរញ្ជួយដី។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។

អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពី រលកស៊ូណាមិ​ផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ។

តាមអាជ្ញាធរជប៉ុន មនុស្សយ៉ាងហោច ៣៣០នាក់បានរងរបួស។
ចំណែកប្រជាជន ៣០,០០០គ្រួសារកំពុងគ្មានអគ្គិសនីប្រើប្រាស់ ជាពិសេស នៅក្នុងខេត្ត Ishikawa ហើយផ្ទះ ៨៩,៨០០ខ្នង នៅក្នុងខេត្តមួយនេះ និងតំបន់ក្បែរខាងចំនួន ២ទៀត គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈ ទំហំនៃការខូចខាតកំពុងស្ថិតក្រោមការវាយតម្លៃនៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version