ឆេះការដ្ឋានសាងសង់ផ្ទះវីឡា១កន្លែង ទាំងព្រឹក ដែលជារបស់ថៅកែក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ!

(ភ្នំពេញ)៖ អគ្គីភ័យបានឆាបឆេះ ការដ្ឋានសាងសង់ផ្ទះវីឡា១កន្លែង ដែលគេស្គាល់ថា ជារបស់ថៅកែ ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។
ហេតុការណ៍នេះ បានកើតឡើង នៅចំណុចផ្លូវ ២០១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅព្រឹកទី០៦.០១.២០២៤។
យ៉ាងណាក៏ដោយ គេឃើញរថយន្តពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការរាជធានីភ្នំពេញ កំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version