សម្តេចតេជោ ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋជាង២ម៉ឺននាក់ ជួបជុំអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា បានមានប្រសាសន៍ថាៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សសរុបជាង២ម៉ឺននាក់ ។
បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជន នៃគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាស ប្រារព្ធមិទ្ទីង ដើម្បីរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ និង០៧.០១. ២០២៤)នៅមុខសាលមហោ ស្រពកោះពេជ្រ នាព្រឹកថ្ងៃទី ៧មករា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version