Update៖ អ្នកនាំពាក្យបំភ្លឺថា ការឃុំខ្លួនលោក នី ណាក់ គឺពាក់ព័ន្ធបទល្មើសចំនួន៣!

(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦.០១.២០២៤ ។
បានចេញមកបំភ្លឺថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ។

បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាង ក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ«បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។
ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

គួរម្លឹកថាៈ លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយតុលាការបានផ្តន្ទាទោស រយៈពេល ១៨ (ដប់ ប្រាំបី) ខែ លោកបានចេញពីពន្ធនាគារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version