Update៖ ប្រទេសដាណឺម៉ាក សម្រេចពន្យារពេលផ្តល់យន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន!

ការបរិច្ចាគយន្តហោះចម្បាំង F-16 របស់ប្រទេសដាណឺម៉ាក ដល់អ៊ុយក្រែន នឹងត្រូវពន្យារពេល រហូតដល់ប្រាំមួយខែទៀត។
នេះបើតាមកាសែត របស់ដាណឺម៉ាក Berlingske បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការពារ ប្រទេសរបស់ប្រទេសនេះ។

ដាណឺម៉ាក ដែលកំពុងជំនួសកងយន្តហោះចម្បាំង ​F-16 របស់ខ្លួន ជាមួយយន្តហោះចម្បាំងស៊េរីទំនើបថ្មី F-35 បានប្រកាសកាលពីខែសីហា ឆ្នាំ២០២៣ថា នឹងបរិច្ចាគ F-16 សរុបចំនួន១៩គ្រឿង ឱ្យអ៊ុយក្រែន ក្រោយទទួល បានការយល់ព្រមពីរដ្ឋាភិបាលអាមេរិក។
បើគិតចាប់តាំងតែពី​សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ការផ្តល់ជំនួយរបស់ដាណឺម៉ាក សម្រាប់អ៊ុយក្រែន បានកើនដល់ខ្ទង់២.២ពាន់លានអឺរ៉ូ ឬស្មើនឹង២.៤ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ក្រៅពីដាណឺម៉ាក ប្រទេសហូឡង់ក៏បានប្រកាសកាលពីខែសីហា ឆ្នាំមុន អំពីការសម្រេចផ្តល់យន្តហោះចម្បាំង F-16 ឱ្យទៅ​អ៊ុយក្រែនផងដែរ ។
ហើយនាពេលនេះ កំពុងតែផ្តល់ការបណ្តុះបណ្តាលដល់ក្រុមពីឡុតអ៊ុយក្រែន ប៉ុន្តែមិនទាន់បានប្រាប់ថា នៅពេលណា​ដែល F-16 ទាំង៤២គ្រឿង នឹងអាចទៅដល់ដៃអ៊ុយក្រែននៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version