លោក គង់ សោភ័ណ្ឌ ចូលបុណ្យសពលោក ខាត់ សុខឿន អ្នកកាសែតជើងចាស់ចំនួន៤លានរៀល និងអង្ករ១០០គីឡូក្រាម!

(កណ្ដាល)៖ ក្រោយទទួលដំណឹងថា លោក ខាត់ សុខឿន អ្នកកាសែតជើងចាស់ម្នាក់ ប្រចាំខេត្តកណ្តាល ។
បានទទួលមរណៈភាព ដោយរោគាពាធ កាលពីវេលាម៉ោង១៩ ថ្ងៃទី០៧ ខែមករា ២០២៤។
នៅថ្ងៃទី០៨.០១.២០២៤ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃសព។
ក្នុងនោះ លោកអភិបាលខេត្តកណ្ដាល ក៏បានចូលបុណ្យសព ចំនួន៤.០០០.០០០៛ រួមនិងអង្ករចំនួន១០០គីឡូក្រាមផងដែរ ស្រពេលដែលបងប្អូនអ្នកកាសែត ប្រកាសចូលបុណ្យជាបន្តបន្ទាប់! ។

បច្ចុប្បន្នៈសពលោក ខាត់ សុខឿន ត្រូវតម្កល់ទុកធ្វើបុណ្យ នៅគេហដ្ឋានភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version