ចាប់ខ្លួនជនសង្ស័យ២នាក់ នៅខេត្តកំពង់ស្ពឺ ជាមួយគ្រឿងញៀនជាង១គីឡូក្រាម!

(កំពង់ស្ពឺ)៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាងសរុបជាង១គីឡូក្រាម។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងនៅថ្ងៃទី៨ មករានេះថា ការចុះបង្ក្រាបដោយកម្លាំងជំនាញ.ក៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន ជាមួយនគរបាលខេត្តកំពង់ស្ពឺ បានសហការចាប់ជនសង្ស័យជាបន្តបន្ទាប់។កាលពីថ្ងៃទី៤ ខែមករា ដោយឃាត់ខ្លួនឈ្មោះ គា វ៉ាន់ឆៃ នៅផ្លូវជាតិលេខ៤ ភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
វត្ថុតាងគ្រឿងញៀន មេតំហ្វេតាមីនចំនួន ១២៤៩.៨៨ក្រាម ស្មើ១គីឡូ២៤៩.៨៨ក្រាម។
នៅថ្ងៃទី៥ ខែមករាឃាត់ខ្លួនម្នាក់ទៀតឈ្មោះ ស្វាយ សុខការ នៅផ្លូវលំ ភូមិសហគមន៍ខាងកើត ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
វត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនចំនួន៥.៦៣ក្រាម។
ក្រោយពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version