សម្តេចធិបតី ក្មួយៗដែលបានប្រឡងជាប់និងទទួលបានលទ្ធផលល្អ គឺកើតចេញពីការលះបង់ដ៏ធំធេងរបស់ឪពុកម្តាយ!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស ជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកទី៩ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបានលទ្ធផលល្អ ។
សូមកុំបោះបង់ចោល គប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា។
ក្នុងនោះសម្តេចធិបតី ក៏បានថ្លែងថា ក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ ។
គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ និងអាណាព្យាបាល របស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់តបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version