បំផ្ទុះ​គ្រាប់បែក ស្លាប់ប៉ូលិស​៥​នាក់ របួស​២៧​នាក់ នៅ​ប្រទេសប៉ា​គី​ស្ថាន​!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ប៉ូលិស 5 នាក់បានស្លាប់ និង 27 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះនៅភាគពាយព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ។

មន្ត្រីប៉ូលិសម្នាក់បានប្រាប់កាសែតក្នុងស្រុក Dawn ថា ការបំផ្ទុះនេះបានកើតឡើងនៅជិតរថយន្តប៉ូលីសនៅ Mamund ក្នុងខេត្ត Khyber Pakhtunkhwa ។

គួរជម្រាបថា ឡានប៉ូលីសត្រូវបានគេរាយការណ៍ថាដឹកមន្ត្រីយុទ្ធនាការប្រឆាំងជំងឺស្វិតដៃជើង យុទ្ធនាការនេះត្រូវបានផ្អាកបន្ទាប់ពីការបំផ្ទុះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version