រុស្ស៉ី ចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា ជាបណ្ដើរៗហើយ! 

ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យនេះថាៈ ដំណើរការជម្លៀសជនជាតិរុស្ស៊ី ចេញពីតំបន់ហ្គាហ្សាស្ទ្រីប បានចាប់ផ្តើមហើយ ។
ដោយមានអ្នកកាន់លិខិតឆ្លងដែន រុស្ស៊ីជាង៦០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប។

ក្រសួងបានគូសបញ្ជាក់បន្ថែមថា នៅពេលនេះ ប្រជាពលរដ្ឋនៃសហព័ន្ធរុស្ស៊ី ដែលមានបំណងចាកចេញពីតំបន់ជម្លោះកំពុងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា អ្នកជំនាញមកពីក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី កំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តដល់អ្នកនៅកន្លែងកើតហេតុ ក៏ដូចជាផ្តល់អាហារ និងទឹកដល់ពួកគេ។ របាយការណ៍បានបន្ថែមថា ពលរដ្ឋរុស្ស៊ីនឹងត្រូវផ្ទេរទៅទីក្រុងគែរ ហើយនឹងត្រូវបានជួយសម្រួលសម្រាប់ឯកសារចាំបាច់នានា។

ទោះជាយ៉ាងណា ក្រសួង​មិន​បាន​និយាយ​អំពី​ចំនួន​ពលរដ្ឋ​រុស្ស៊ី​ដែល​រំពឹង​ថា ​នឹង​ចាកចេញ​ពី​តំបន់​ហ្គាហ្សា​ទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រជាជនរុស្ស៊ីប្រហែល១,០០០ នាក់ បានបង្ហាញពីបំណងចង់ ចាកចេញពីតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា ការជម្លៀសដែលមានចំនួនកំណត់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែវិច្ឆិកា សម្រា់អ្នកកាន់លិខិតឆ្លងដែនបរទេស និងជនជាតិប៉ាឡេស្ទីន ។
ដែលកំពុងត្រូវការការព្យាបាលជាបន្ទាន់ទៅកាន់ប្រទេសអេហ្ស៊ីប បានជួបការលំបាកយ៉ាងខ្លាំង។

វាត្រូវបានផ្អាកជាច្រើនដងក្នុងសប្តាហ៍មុន ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈរដែលបុគ្គលិកជំនួយបាននិយាយថា ការវាយប្រហារបានកំណត់គោលដៅក្បួនរថយន្តពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version