ម្ចាស់មិននៅ ភ្លើងបានលេបត្របាក់យកផ្ទះនិងទ្រព្យសម្បត្តិ គ្មានសល់នៅខណ្ឌច្បារអំពៅ!

(ភ្នំពេញ)៖ ម្ចាស់ផ្ទះបានចាក់សោ ហើយចេញទៅរកស៊ីបាត់អស់ ដោយត្រូវភ្លើងឆាបឆេះផ្ទះរួមនិងទ្រព្យសម្បត្តិអស់គ្មានសល់។
ហេតុការណ៍នេះ បានកើតឡើង នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី៨ ខែមករា។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យបានឆេះផ្ទះមួយខ្នងសាងសង់ពីថ្ម ជាមួយទ្រព្យសម្បតិ្តអស់គ្មានសល់។
ម្ចាស់ផ្ទះឈ្មោះ ហុល ណាវី ភេទប្រុសអាយុ៤៦ឆ្នាំអ្នកលក់ដូរ។
មុនកើតហេតុម្ចាស់ផ្ទះ បានចាក់សោផ្ទះហើយចេញទៅលក់ដូរបាត់អស់។
នៅពេលមានអគ្គិភ័យឆាបឆេះ គឺម្ចាស់ផ្ទះមិនបាននៅនោះទេ ពេលភ្លើងកំពុងឆេះកម្លាំងអាជ្ញាធរ បានចុះទៅអន្តរាគមន៍ជួយពន្លត់ និងមានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ បានចេញជួយបាញ់ទឹកពន្លត់។
ភ្លើងបានរលត់ទៅវិញបណ្តាលឱ្យ ខូចខាតផ្ទះ១ខ្នងទាំងស្រុង តែមិនមានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា មកពីឆ្លងចរន្តអគ្គិសនី។រីឯទំហំនៃការខួចខាត មន្ត្រីអាជ្ញាធរកំពុងសាកសូរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version