ក្រុមហេសបូឡា ធ្វើការវាយប្រហារបណ្ដាលឱ្យទាហាន អ៊ីស្រាអែល ៧នាក់​រងរបួស!

សេវាកម្មយោធា និងជួយសង្គ្រោះរបស់អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារ ដោយក្រុមហេសបូឡា របស់ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ បានធ្វើឱ្យទាហានអ៊ីស្រាអែល៧នាក់ និងជនសុីវិល១០នាក់ ផ្សេងទៀតរងរបួស។

ការប៉ះទង្គិចគ្នាបានកើតឡើង នៅពេលដែលការប៉ះទង្គិចគ្នា រវាងក្រុមគាំទ្រដោយអ៊ីរ៉ង់ និងយោធាអ៊ីស្រាអែល កាន់តែខ្លាំង នៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល ដោយគំរាមកំហែង កើនឡើងដល់ជួរមុខមួយទៀត នៅក្នុងសង្គ្រាមចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា។

ការវាយប្រហារនេះគឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុតដែលពាក់ព័ន្ធនឹងជនស៊ីវិល នៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល ។
ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី 5 ខែវិច្ឆិកាបានសម្លាប់ស្ត្រីម្នាក់និងកុមារបីនាក់។

លោក Daniel Hagari អ្នកនាំពាក្យប្រមុខកងទ័ពអ៊ីស្រាអែល បាននិយាយថា ការវាយប្រហាររបស់ពួកហេសបូឡា លើជនស៊ីវិលអ៊ីស្រាអែលគឺ “ធ្ងន់ធ្ងរណាស់” ។

លោកបាននិយាយថា អ៊ីស្រាអែលផ្តោតទៅលើសង្រ្គាមរបស់ខ្លួននៅហ្គាហ្សា ។
ប៉ុន្តែវានៅតែស្ថិតក្នុង “កម្រិតខ្ពស់នៃការត្រៀមខ្លួននៅភាគខាងជើង” និងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ (NNA) បានរាយការណ៍ថា តំបន់ជាយក្រុង Shiheen ភាគខាងត្បូងប្រទេសលីបង់ និងតំបន់ Umm Al-Tout កំពុងក្លាយជាផ្ទាំងស៊ីបនៃការបាញ់ផ្លោងពីសំណាក់យោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែនក្នុងប្រទេសប៉ាឡេស្ទីន។

ទន្ទឹមនោះ យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់អ៊ីស្រាអែលក៏បានហោះហើរនៅក្នុងតំបន់ព្រំដែនពីទីក្រុង Naqoura ទៅទីក្រុង Ayta Al-Shaab ផងដែរ ។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យមកម្ល៉េះ ហើយក្រោយមក តំបន់ទាំងនេះ ក៏ក្លាយជាគោលដៅបាញ់ផ្លោងដោយកាំភ្លើងធំ រួមជាមួយយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលថែមទៀត ។

សារព័ត៌មាន NNA បានរាយការណ៍ទៀតថា “ចាប់តាំងពីផ្ទុះសង្គ្រាមថ្មីរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសកាលពីដើមខែតុលាមក អ៊ីស្រាអែល ក៏បានកំណត់គោលដៅលើជនស៊ីវិលលីបង់ក្នុងរយៈចម្ងាយជាង ៤០ គីឡូម៉ែត្រពីព្រំដែនប្រទេសទាំងពីរផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមហេសបូឡាលីបង់បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកម្នាក់ក្នុងចំណោមសមាជិករបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងពីសំណាក់កងទ័ពអ៊ីស្រាអែល ដោយបង្កើនចំនួនអ្នកស្លាប់ដល់ ៧២ នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។

ស្របពេលជាមួយគ្នានេះ មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ក៏បានប្រកាសដែរថា ប្រតិបត្តិការយោធារបស់ក្រុមប្រដាប់អាវុធមួយនេះប្រឆាំងនឹងអ៊ីស្រាអែល កំពុងបន្តដុតដៃដុតជើង ទោះបីជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មានវិធានការណ៍ប្រុងប្រយ័ត្នគ្រប់បែបយ៉ាងក៏ដោយ ។

នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ក៏បានចេញការព្រមានដល់ប្រជាជននៅទីក្រុង Beirut ផងដែរថា ពួកគេអាចនឹងប្រឈមមុខជោគវាសនាដូចពលរដ្ឋនៅតំបន់ហ្គាហ្សា ប្រសិនបើហេសបូឡាផ្ទុះសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version