នាវាទេសចរណ៍ ដឹកភ្ញៀវ៥៥២នាក់ ស្រីចំនួន២៧៨នាក់ មាន៥០សញ្ជាតិ ចូលចតនៅព្រះសីហនុ!

(ព្រះសីហនុ)៖ នៅវេលាម៉ោង៦ៈ៣៥នាទីព្រឹកថ្ងៃទី១១.០១.២០២៤ មាននាវាទេសចរណ៍០១គ្រឿង បានចូលសំចត នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ។
នាវានោះ មាននាវឹកចំនួន៤២៥នាក់ ស្រីចំនួន១០៨នាក់ មាន៥០សញ្ជាតិ។
មានភ្ញៀវទេសចរណ៍ចំនួន៥៥២នាក់ ស្រីចំនួន២៧៨នាក់ មាន៣០សញ្ជាតិ។
នាវាមានឈ្មោៈ Seabourn Encore សញ្ជាតិ​Bahamas មានបណ្តោយ ២១០.៥ម, ទទឹង ២៨ម។
មកពីប្រទេសថៃ ចូលកម្ពុជា និងបន្តចេញទៅ វៀតណាម។ ចំនួនភ្ញៀវដែលច្រេីនជាងគេ​១-USA ២២៧ នាក់
២-British ៩៤ នាក់
៣-Australia ៥៦នាក់។
ភ្ញៀវចូលប្រទេស​ចេញតាមសៀមរាប​ចំនួន៤៤នាក់​ ស្រី១៨នាក់​ មាន៤សញ្ចាតិ។
នាវានេះ នឹងចាកចេញពីកំពង់ផែស្វយ័តខេត្តព្រះសីហនុវិញ នៅវេលាម៉ោង២០.ថ្ងៃទី ១១/០១/២០២៤ដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version