(ភ្នំពេញ)៖ រន្ធត់ណាស់មន្រ្តីនគរបាល២រូបបានស្លាប់ ក្នុងនោះមាននាយរងប៉ុស្តិ៍ដីឥដ្ឋនិងអធិការរងស្រុកកៀនស្វាយ ចំណែកនារី២នាក់និងបុរសម្នាក់ទៀត ដែលរួមដំណើរ កំពុងតែសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿង បើកបញ្រ្ចាស់ទិសបុកគ្នាពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ១១ខែមករាឆ្នាំ ២០២៤ ចំណុចទល់មុខនិងវត្តចម្ប៉ាលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
-អ្នកស្លាប់ទី១ឈ្មោះ ហេង សុីថារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំ ជាមន្រ្តីនគបាល តួនាទីជាអធិការងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
២ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំជាង តួនាទីនាយរងប៉ុស្ថិ៍ ដីឥដ្ឋ។
ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីតពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 ។
បើកបរដោយបុរសម្នាក់ រួមជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន។
លុះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងវត្តចម្ប៉ា ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350 ពណ៌សពាក់ផ្លាកលេខ នគរបាល 2- 0393 ។
បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀត ក្នុងនោះមានមន្រ្តីនគបាល២រូបផងដែរ។
ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅបញ្រ្ចាស់គ្នា ពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន។
ក៏រេចង្កូតឆ្លងចូលគន្លងផ្លូវ ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីត ចំពីមុខពេញទំហឹងប្លោងខ្ទាត
ទៅបោកផ្ទប់និងរបង ។
បណ្តាលឲ្យមន្រ្តីនគបាល២រូប ស្លាប់ ម្នាក់ជានាយរងប៉ុស្តិដីឥដ្ឋ និងម្នាក់ទៀតជាអធិការរងស្រុកកៀនស្វាយ ។
ចំណែកបុរសម្នាក់និងស្រ្តី២នាក់ទៀត ដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ នៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
រីឯប្តីប្រពន្ធ២នាក់ ដែលបើករថយន្តកាមរីហាយប្រ៊ីត ត្រូវសមត្ថកិច្ចឃាត់បានយកទៅសួរនាំបន្ត។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយ ជំនាញចរាចរណ៍ខណ្ឌច្បាអំពៅ ។
ចុះមកដល់រួចក៏ពិនិត្យជុំវិញ ទីតាំងកើតហេតុ រួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុក្ខនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ។
ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕