(កំពង់ស្ពឺ)៖ កម្មករកម្មារិនី រោងចក្រកាត់សំលៀកបំពាក់យីហោ“ចូវយាន”ចំនួន៣៦នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមន្ត្រីអាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុ ។
យ៉ាងណាក្ដីភ្លាមៗនោះ រថយន្តបានដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។
ហេតុការណ៍នេះ បានកើតឡើង នៅក្នុងរោងចក្រយីហោ “ចូវយាន” ផលិតសំលៀកបំពាក់ ស្ថិតនៅគីឡូម៉ែត្រលេខ១៦-និងលេខ១៧ ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីល្ងាជថ្ងៃទី១១ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា រហូតមកដល់ពេលនេះ មានកម្មករដួលសន្លប់ដោយមិនទាន់ដឹងមូលហេតុចំនួន៣៦នាក់ហើយ។
កម្មករដែលដួលសន្លប់ទាំង៣៦នាក់នោះ ខាងរោងចក្របានដឹកបញ្ជូនយកទៅសម្រាកនៅមន្ទីរពេទ្យនិងសម្ភព ព្រៃពង្រចំនួន៨នាក់ មន្ទីរសម្រាកព្យាបាល អង្គមេត្រីចំនួន១៨នាក់ និងពិគ្រោះព្យាបាលសុភមង្គល ចំនួន១០នាក់ ។
ករណីខាងលើរហូតមកដល់ព្រឹកថ្ងៃទី១២មករានេះ សមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់ និងកំពុងបន្តសហការស្រាវជ្រាវរកមូលហេតុ នៃការដួលសន្លប់នេះ ៕