រវល់ទៅឃ្វាលគោនៅឯស្រែ ស្រាប់តែភ្លើងឆេះផ្ទះ រួមនិងទ្រព្យសម្បត្តិ អស់គ្មានសល់!

(កំពង់ធំ)៖ គ្រោះអគ្គីភ័យ បានលេបត្របាក់យកផ្ទះនិងទ្រព្យសម្បត្តិ អស់ទាំងស្រុង ខណៈម្ចាស់រវល់ទៅឃ្វាលគោ នៅឯស្រែ។

ហេតុការណ៍នេះ បានកើតឡើង នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ក្នុងថ្ងៃទី១២.០១.២០២៤។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ឡាយ ឌី ភេទស្រីអាយុ៣៨ឆ្នាំ បានចេញទៅឃ្វាលគោដូចសព្វដង ដោយពុំបាន បិទប្រព័ន្ធភ្លើងនៅក្នុងផ្ទះនោះទេ..!។

លុះដល់ម៉ោងកើតហេតុ ស្រាប់តែភ្លើងឆាបឆេះផ្ទះរបស់គាត់យ៉ាង សន្ធោសន្ធៅតែម្ដង ។
ខណៈសមត្ថកិច្ច ក៏បានចេញអន្តរាគមន៍បាញ់ពន្លត់ កុំឱ្យឆេះរាលដាល ដល់ផ្ទះអ្នកផ្សេង!។

-បើតាមសមត្ថកិច្ច គ្រោះអគ្គីភ័យនេះបណ្ដាលឱ្យខូចខាតផ្ទះ១ខ្នង ឈើលើ ថ្មក្រោម ប្រក់ក្បឿង ជញ្ជាំងក្ដារឈើ រនាបក្ដារ ផ្ទះមានទំហំ ៦ម៉ែត្រx ១១ ម៉ែត្រ ឆេះអស់ទាំងស្រុង។

ខណៈសម្ភារៈ ដែលឆេះរួមមាន:
-ម៉ាស៊ីនកិនស្រូវខ្នាតតូច០១គ្រឿង-ថវិកាចំនួន ៦.៥០០ដុល្លា-ខ្សែកទិញ1000ដុល្លា-ខ្សែដៃ1150000៛-អត្តសញ្ញាណប័ណ្ណ-សំបុត្របញ្ជាក់កំណើត-ស្រូវទុកហូបចំនួន២តោន-គ្រែប្រអប់ ២ ទូរដាក់ខោអាវ០១-ទូរទស្សន៍០២គ្រឿង ម៉ាក២៤អីញចានឆ្នាំងស្លាបព្រា វែក ឆេះទាំងស្រុង ខោអាវ ភួយ ម៉ុង ខ្នើយឆេះទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version