Update៖ ប្ដឹងទៀតហើយបុគ្គល ផែង វណ្ណៈ ប្ដឹងឈ្មោះ ទាក់ ឌី ទារសំណងដល់ទៅ៤០០លានរៀលឯណោះ!

(ភ្នំពេញ)៖ ស្របពេលដែលកំពុងប្ដឹងផ្ដល់ជាប់ក្ដីក្ដាំជាមួយស្ដ្រី រួមនិងអ្នកសារព័ត៌មានជាហូរហែ…!
ឥឡូវៈបុគ្គល ផែង វណ្ណៈ ចាងហ្វាងសារព័ត៌មាន Pheng Vannak News
បានដាក់ពាក្យបណ្ដឹង ប្ដឹងឈ្មោះ ទាក់ ឌី ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មួយករណីទៀតហើយ.!។
ដោយបុគ្គល ផែង វណ្ណៈ ប្ដឹងឈ្មោះ ទាក់ ឌី ចូលអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ-ជេរប្រមាថជាសាធារណៈ»និងទារសំណងជំងឺចិត្ត និងសេវាផ្លូវច្បាប់ ចំនួន ៤០០លានរៀល..!។

-នេះបើយោងតាមពាក្យបណ្ដឹង របស់បុគ្គល ផែង វណ្ណៈ ដែលបានប្ដឹងឈ្មោះ ទាក់ ឌី ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១.០១.២០២៤។
នៅក្នុងបណ្ដឹងនោះបុគ្គល ផែង វណ្ណៈ បានរៀបរាប់ថា នៅថ្ងៃទី០៩.០១.២០២៤ ខ្លួនបានទទួលសារសំឡេងរបស់ឈ្មោះ ទាក់ ឌី តាមរយៈតេឡេក្រាមដែលឈ្មោះ ទាក់ ឌី បាននិយាយថា«អានីស វាក្រុមអាផែង វណ្ណៈ អាអ្នកកាសែតដើរសំឡុតយកលុយគេ វាឱ្យគ្នាវាមកសំឡុត យកលុយខ្ញុំ គំរាមយកដីខ្ញុំ០៦ឡូត៍ ខ្ញុំអត់ឱ្យដីខ្ញុំ០៦ឡូត៍ យករូបភាពយើង ដែលតុលាការគេកាត់ក្ដី គេស៊ើបសួរ គេចប់រឿងហើយអស់ រឿងឆ្លងកាត់តុលាការហើយ វាយកមកបំផុសបំផុលសង្គម អាអ្នកកាសែតដើរយកតែផលប្រយោជន៍ពីគេ ធ្វើជាអ្នកកាសែតតែតាំងខ្លួនជាតុលាការ អាផែង វណ្ណៈ»។
បុគ្គល ផែង វណ្ណៈ បន្តទៀតថា ការលើកឡើងរបស់ឈ្មោះ ទាក់ ឌី គឺជាការបំផ្លើស ទំលាក់កំហុស និងបរិហារកេរ្តិ៍ជេរប្រមាថមកលើខ្លួន!។
ហេតុដូច្នេះ ខ្លួនសម្រេចប្ដឹងស្នើឱ្យផ្ដន្ទាទោសឈ្មោះ ទាក់ ឌី តាមច្បាប់ និងទារសំណងចំនួន ៤០០លានរៀល.!។

-ការប្ដឹងមនុស្សឡើងតុលាការ ពីសំណាក់បុគ្គល ផែង វណ្ណៈ នៅពេលនេះ ពុំមែនជាលើកទី១សម្រាប់រូបគាត់នោះទេ ពោលគឺច្រើនករណីមកហើយ..!។
ក្នុងនោះសូម្បីមនុស្សស្រី ក៏បុគ្គល ផែង វណ្ណៈ ប្ដឹងមិនលើកលែងដែរ ស្របពេលដែលអ្នកកាសែតជាច្រើនរូបទៀត ក៏កំពុងរងបណ្ដឹងពី ផែង វណ្ណៈ។

ជាក់ស្ដែងៈ ថ្មីៗនេះបុគ្គល ផែង វណ្ណៈ បានប្ដឹងអ្នកកាសែតឈ្មោះ ប៉ូ ចាន់នី ចូលអយ្យការអមសាលាដំបូងខេត្តកណ្ដាល ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

ទន្ទឹមនិងនោះបុគ្គល ផែង វណ្ណៈ ក៏បានប្ដឹងអ្នកកាសែតឈ្មោះ ព្រំ សាន ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

បន្ទាប់មកទៀតបុគ្គល ផែង វណ្ណៈ បានបន្តប្ដឹងអ្នកកាសែតឈ្មោះ អ៊ឹម ហាច ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ គំរាមកំហែង និងសំឡុតកុំឱ្យដាក់ពាក្យបណ្ដឹង»។

ក្នុងនោះបុគ្គល ផែង វណ្ណៈ ថែមទាំងបានប្ដឹងស្ដ្រីឈ្មោះ ខេង សុខជា ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»ទៀតផង។

-ដោយឡែកលោក អ៊ឹម ហាច ក៏បានប្ដឹងបុគ្គល ផែង វណ្ណៈ ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ គំរាមកំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមប្រឆាំងនឹងបុគ្គល រំលោភលើលំនៅឋាន និងគំរាមកំហែងថា នឹងសម្លាប់»។
លុះឥឡូវបុគ្គល ផែង វណ្ណៈ បានប្ដឹងឈ្មោះ ទាក់ ឌី មួយករណីទៀត..!

-មិនត្រឹមតែប៉ុណ្ណោះទេបុគ្គល ផែង វណ្ណៈ ក៏បានប្រកាសប្ដឹងអ្នកកាសែតឈ្មោះ ផល្លា វុទ្ធី រួមនិងអ្នកសារព័ត៌មានមួយចំនួនទៀត ដោយរៀបចំបញ្ជីឈ្មោះ ប្ដឹងទាំងខ្សែ និងគ្មានការលើកលែង….!។

សូមជម្រាបថា ដើមចមដែលនាំឱ្យកើតរឿងប្ដឹងផ្ដល់មិនចប់មិនហើយរវាងបុគ្គល ផែង វណ្ណៈ និងមនុស្សស្រីរួមនិងបងប្អូនអ្នកសារព័ត៌មានបែបនេះ.!។
-មូលហេតុមកពីបុគ្គល ផែង វណ្ណៈ ជេរប្រមាថ មាក់ងាយមកលើបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ម្ដងហើយម្ដងទៀត..!។
ជាហេតុនាំឱ្យ បងប្អូនអ្នកសារព័ត៌មានទ្រាំមិនបាន មានប្រតិកម្មខ្លាំងក្លា ឆ្លើយតបវិញយ៉ាងផុសផុល…!។

ប៉ុន្តែត្រូវបុគ្គល ផែង វណ្ណៈ ថតទុកនិងប្រមូលឯកសារភស្តុតាង រួចប្ដឹងបងប្អូនអ្នកសារព័ត៌មាន ម្ដងមួយៗ ទៅតុលាការជាបន្តបន្ទាប់.!។

គួរម្លឹកថា៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានReply គណនីTelegram លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន» ដោយនិយាយប្រមាថថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ។

លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ ថន រួមនិងអ្នកសារព័ត៌មាន មួយចំនួនទៀត បានទៅចុះផ្សាយតាមការបកស្រាយរបស់គូភាគីទំនាស់..!។
បែរជាបុគ្គល ផែង វណ្ណៈ ប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News មកជេរប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។

បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News។
ដោយនិយាយប្រមាថតិះដៀលថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប។
តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត និងចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ។

បន្ថែមពីនេះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក ចាន់ ថន ដោយសរសេរបញ្ជាក់ថា នេះគឺជាពួកអាកាសែត”រហេមរហាម”ពួកអាកាសែតខ្ចប់មមីសមាន់ថែមទៀត។

មិនតែប៉ុណ្ណោះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានធ្វើការប្រមាថ និងគំរាម ដោយមានបញ្ជាមកលើលោក ចាន់ ថន ថែមទៀត..!។

ក្រោយរងការប្រមាថដដែលៗបែបនេះ នៅថ្ងៃទី២៧.០៩.២០២៣ អ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ និងពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍ នៅក្រសួងព័ត៌មាន។

ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង!។
ដើម្បីកុំឱ្យបុគ្គល ជាចាងហ្វាងសារព័ត៌មានម្នាក់នេះ ធ្វើការជេរប្រមាថមាក់ងាយ មកលើបងប្អូនអ្នកសារព័ត៌មានដដែលៗតទៅទៀត ដោយជ្រកក្រោមអាជ្ញាប័ណ្ណសារព័ត៌មាន!។

ប៉ុន្តែពេលនោះបុគ្គល ផែង វណ្ណៈ បានចេញលិខិតសូមទោស ដើម្បីបញ្ចប់រឿងប្ដឹងផ្ដល់ នៅក្រសួងព័ត៌មាន។

ក្រោយចេញលិខិតសូមទោសហើយបុគ្គល ផែង វណ្ណៈ នៅតែបន្តជេរប្រមាថ បរិហារកេរ្តិ៍ ចោទប្រកាន់ មកលើបងប្អូនអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៀតដដែលៗ!។

ជាក់ស្ដែងៈ អ្នកកាសែតចុះយកព័ត៌មាន ហើយមានទំនាស់.បែរជាបុគ្គល ផែង វណ្ណៈ ចោទថា”ពួកគាត់ទៅជំរិតទារលុយពីគេ”។
ការចោទប្រកាន់បែបនេះ ជាមូលហេតុ បណ្ដាលឱ្យជេរគ្នាផ្អើល ពេញបណ្ដាញសង្គម ប្ដឹងទៅប្ដឹងមក នៅតុលាការខេត្តកំពង់ចាម រវាងបុគ្គល ផែង វណ្ណៈ និងមនុស្សស្រី រួមនិងអ្នកសារព័ត៌មានឈ្មោះ អ៊ឹម ហាច.!។

លើសជាងនេះទៀត នៅថ្ងៃទី១៩.១១.២០២៣ បុគ្គល ផែង វណ្ណៈ បានបន្តជេរប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មានទៀតថា«ពួកអាថោកទាបអស់នេះវាចង់ល្បី វាតោងកន្ទុយរបស់ ផែង វណ្ណៈ ដើម្បីឱ្យផេកពួកវាបានល្បីប៉ុណ្ណោះ វាធ្វើកាសែត រកតែបាយស៊ី មិនចង់បានផង»។

ការជេរប្រមាថពីសំណាក់ ផែង វណ្ណៈ មកលើបងប្អូនអ្នកសារព័ត៌មានដដែលៗ មិនចប់មិនហើយបែបនេះ!។
មជ្ឈដ្ឋានខាងក្រៅ រួមនិងបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ទាមទារឱ្យឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការលើបុគ្គល ផែង វណ្ណៈ កុំមានការលើកលែងឱ្យសោះ ស្របពេលដែល ផេង វណ្ណៈ ជាប់ក្ដីក្ដាំជាច្រើននៅតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version