ត្រីឆ្ដោស៊ីកូនឯង! បុរសម្នាក់ចាប់រំលោភកូនស្រីបង្កើតអាយុ១២ឆ្នាំ រហូតបានសម្រេច!

(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់បែកធ្លាយរឿងចាប់រំលោភកូនស្រីបង្កើត បានសម្រេច កាលពីកន្លងទៅ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅភូមិទទួលសំបួរ ឃុំតំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ជនសង្ស័យឈ្មោះ ង៉ុយ ផេង ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)។

រីឯជនរងគ្រោះឈ្មោះ វ ក ល ណ ភេទស្រីអាយុ១២ឆ្នាំត្រូវជាកូនស្រីបង្កើត របស់ជនសង្ស័យ។

នៅមុនឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលបណ្ដឹង ពីម្ដាយរបស់ក្មេងស្រីរងគ្រោះថា ជនសង្ស័យ បានចាប់រំលោភសេពសន្ថវៈ ទៅលើកូនស្រីរបស់ខ្លួនកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ នៅចំណុចសួនដីឡូតិ៍មហាព្រហ្ម៥ ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ទាក់ទិនករណីនេះ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានរំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នៈ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កំពុងតែឃុំខ្លួនបណ្តោះអាន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version