រថយន្តព្រូសបើក កៀរថយន្តហាយឡែនឌ័រ ជ្រុលបុករបាំងថ្ម បណ្តាលឱ្យក្រឡាប់បះជើង!

(ភ្នំពេញ)៖ តៃកុងទំនងស្រវឹង បើក រថយន្តតូយូតាព្រូស ជែងហើយទៅកៀរថយន្តហាយឡែនឌ័រ រួចជ្រុលទៅបុករបាំងថ្មចែកផ្លូវ បាក់២កង់ បណ្ដាលឱ្យរថយន្តព្រូសក្រឡាប់ផ្ងារកង់ តែមិនបង្កប៉ះពាល់ដល់អាយុជីវិតទេ។
ហេតុការណ៍នេះ បានកើតឡើង នៅមុខអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ លើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៣ ខែមករា។

សាក្សីបានបានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាកហាយឡែនឌ័រផ្លាកលេខ ភ្នំពេញ 2AU-2043 បើកបរដោយស្ត្រីម្នាក់ តាមផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត។មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្ត ម៉ាកតូយូតាព្រូសផ្លាកលេខភ្នំពេញ 2BD-4195 តៃកុងទំនងស្រវឹងស្រាបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន។

ពេលមកដល់កន្លែងខាងលើក៏បួងចង្កូតវ៉ាជែងខាងស្តាំ ជ្រុលទៅកៀរថយន្តហាយឡែនឌ័រ នៅខាងមុខ បណ្តាលឱ្យរថយន្តបង្កជ្រុលទៅបុករបាំងថ្មចែកផ្លូវបាក់២កង់ ហើយរថយន្តបានក្រឡាប់ផ្ងារកង់។
ភ្លាមនោះមន្ត្រីមូលដ្ឋានបានចុះឃាត់ខ្លួនអ្នកបើករថយន្តបង្ក ដោយបុរសរូបនោះមានអាក្ការៈស្រវឹងខ្លាំង។
បន្ទាប់មកសមត្ថកិច្ចជំនាញបានមកនាំបុរសរូបនោះ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី២ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version