រដ្ឋបាលជលផល ជូនដំណឹងស្ដីពីការផ្អាកនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា!

(ភ្នំពេញ)៖ រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជានេសាទទាំងអស់ ឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ព្រោះជារដូវបន្តពូជនិងពងកូន។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រអាញ់ និងនេសាទ ជូនដំណឹងដល់ប្រជានេសាទនៅតំបន់ ឆ្នេរសមុទ្រឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង ប្លាធូ ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះដើម្បីធានាបាននិរន្តរភាពផលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាប៉ុង ខ្លាចូ ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង “ច្ឆាចូ តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះ។
រដ្ឋបាលជលផលសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ប្លាធូ ទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធននេសាទ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version