(ប៉ារីស)៖ នៅរសៀលថ្ងៃចន្ទ ទី១៥ មករា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជេីញបន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឆ្ពោះទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ សហព័ន្ធស្វីស៕