រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Gadi Eisenkot បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល ត្រូវបញ្ឈប់ការបញ្ឆោតខ្លួនឯង និងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំយកចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សាត្រទ្បប់មកផ្ទះវិញ។
កាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Yedioth Ahronoth បានដកស្រង់សម្តីរដ្ឋមន្ត្រីនោះថា ចំណាប់ខ្មាំងអស់ពេលហើយ ។
ហើយជារៀងរាល់ថ្ងៃ ដែលឆ្លងកាត់ធ្វើឱ្យជីវិតរបស់ពួកគេប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
លោកថា នេះគឺជាពេលវេលាដ៏សំខាន់ដើម្បីធ្វើការសម្រេចចិត្តដោយក្លាហាន ។ខណៈពេលដែលលោក Eisenkot និងរដ្ឋមន្ត្រីខុទ្ទកាល័យសង្គ្រាមលោក Benny Gantz គាំទ្រដល់ការឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាសនោះ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Galant បានជំទាស់ភ្លាមៗទៅនឹងការអំពាវនាវនោះ។
យ៉ាងណាមិញ ក្រុមហាម៉ាស់ត្រូវបានគេជឿថាកំពុងកាន់កាប់ជនជាតិអ៊ីស្រាអែលជិត 136 នាក់បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនរបស់ខ្លួនកាលពីថ្ងៃទី 7 ខែតុលា។
អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស និងដីឥតឈប់ឈរលើតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុម Hamas ដែលក្រុង Tel Aviv បាននិយាយថាបានសម្លាប់មនុស្ស ១ ២០០ នាក់។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ២៤.១០០នាក់ ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ ហើយ ៦០.៨៣៤ នាក់បានរងរបួស។
យោងតាមអង្គការសហប្រជាជាតិ 85% នៃចំនួនប្រជាជននៃតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅពីខាងក្នុងរួចហើយ ចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕