អ្នកនាំពាក្យថ្លែងថា ការឃាត់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈ គឺជាការអនុវត្តច្បាប់មិនពាក់ព័ន្ធ រឿងនយោបាយឡើយ!

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីឃាត់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជាប្រធានស្តីទី គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិ ខណ្ឌពោធិ៍សែនជ័យ។
-ដោយថាករណីនេះ សមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។

អ្នកនាំពាក្យបានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទ ប្រកាន់ របស់គណបក្សភ្លើងទៀន ដែលបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version