ចាប់ខ្លួនជនជាតិវៀតណាម ប្រុសស្រី២នាក់ ករណីប្រើកាំបិតប្លន់អ្នកបើករថយន្តតាក់ស៊ី មិនបានសម្រេច!

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលក្រុងសំរោង បានចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជាជនជាតិវៀតណាម! ករណីប្រើកាំបិតចុងស្រួច ចាក់តៃកុងរថយន្ត ប៉ងប្លន់យករថយន្តតាក់ស៊ី តែមិនបានសម្រេច!។
ហេតុការណ៍នេះ បានកើតឡើងនៅតាមផ្លូវជាតិលេខ៦៨ ក្នុងភូមិរួតចំប៉ី សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ ខែមករា។
សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា HOTLINE ១១៧ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកវរសេនីយ៍ត្រី សុខ វណ្ណៈ បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានថា មានករណីចោរប្លន់រថយន្ត លោកបានបញ្ជូនដំណឹងទៅបញ្ញា នៃអធិការដ្ឋាននគរបាលក្រុង សំរោង លោកវរសេនីយ៍ទោ ហួនភារម្យ អធិការរងលេខទូរសព្ទ០៩៧ ៧៧៨០២១៤ ដើម្បី ជួយអន្តរាគមន៍បន្ទាន់។

កម្លាំងនគរបាលក្រុងសំរោង ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលអូស្មាច់ បានចុះដល់កន្លែងកើតហេតុ ។
ដោយចាប់បានជនសង្ស័យប្រុសស្រី២នាក់ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯរថយន្តយកទៅទុកនៅប៉ុស្តិ៍រដ្ឋបាលអូស្មាច់។
ជនសង្ស័យ២នាក់នោះ-ឈ្មោះ ង្វៀន ហាយ ដាំង ភេទប្រុស អាយុ១៩ឆ្នាំនិង-ឈ្មោះ ដាក់ធិថាញ់ ស៊ុន ភេទស្រី អាយុ២៨ឆ្នាំពួកគេជា ជនជាតិវៀតណាម ត្រូវសមត្ថកិច្ច យកទៅអធិការដ្ឋាន នគរបាលក្រុងសំរោង ដើម្បីបន្តនីតិវិធី។

តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ កែវ សាន បានឱ្យដឹងថា កាលពីយប់ម៉ោង២៣៖៥០នាទីថ្ងៃទី១៦ ខែមករា រូបគាត់បានបើករថយន្ត ម៉ាកហាយឡែនឌ័រ ផ្លាកលេខ: ភ្នំពេញ 2AC-4048 ទៅដឹកជនជាតិវៀតណាមប្រុសស្រីនាក់២នាក់ ពីផ្សារថ្មអូរស្មាច់ទៅភ្នំពេញ។
លុះពេលទៅដល់ភូមិរួតចំប៉ី ព្រំប្រទល់សង្កាត់អូរស្មាច់ និងសង្កាត់កូនក្រៀល ក៏ស្រាប់តែពួកវៀតណាម ឱ្យគាត់ឈប់រថយន្តដើម្បីតេទូរស័ព្ទ។
ពេលនោះស្រាប់តែប្រុសវៀតណាម បានយកកាំបិតចុងស្រួច ចាក់ចំដើមដៃខាងស្តាំ ឃើញសភាពមិនស្រួល គាត់ក៏រើបំរ៉ាស់ចេញពីក្នុងរថយន្ត ហើយរត់ និងស្រែកឱ្យគេជួយ។
ពេលនោះជនសង្ស័យទាំង២នាក់ ចុះពីរថយន្ត ហើយដកយកកូនសោរថយន្តរត់គេចខ្លួនបាត់ដោយ ទុករថយន្តនៅលើផ្លូវនោះ។
ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់បានទាំង២នាក់តែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version