សម្តេចធិបតី ទទួលបានបដិសណ្ឋារកិច្ចពីលោក Paul FURIA អនុប្រធានពិធីការរដ្ឋ នៃសាធារណរដ្ឋបារាំង​!

(ប៉ារីស)៖ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ល្ងាចថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧​ ខែមករា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបានបដិសណ្ឋារកិច្ចជាផ្លូវការ ដោយ​ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង​ ព្រមទាំងគណ:ប្រតិភូអម​ នៅអាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃ១៨-១៩​ ខែមករា​ ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version