អ្នកសារព័ត៌មានរាប់សិបនាក់ កំពុងតាមដានចំណាត់ការរបស់សមត្ថកិច្ច ដែលកោះហៅលោក នួន មេសា ឱ្យចូលបំភ្លឺ!

(ភ្នំពេញ)៖ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM ត្រូវនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី២២.០១.២០២៤។
ប៉ុន្តែរូបលោកសម្រេចចូលបំភ្លឺ នៅព្រឹកថ្ងៃទី១៨.០១.២០២៤ ពោលគឺ បំភ្លឺមុនកាលបរិច្ឆេទ០៤ថ្ងៃ! ។
ស្របពេលដែលរូបលោក បានជួបនិងធ្វើការសម្របសម្រួល ជាមួយដើមបណ្ដឹងរួចរាល់ហើយ!។

-ជុំវិញការចូលបំភ្លឺរបស់លោក នួន មេសា នេះដែរ គឺស្ថិតក្រោមក្រសែភ្នែកអ្នកសារព័ត៌មានទូទាំងប្រទេស..! ។
ក្នុងនោះ ក៏មានអ្នកសារព័ត៌មាន មួយចំនួន បានមកយកព័ត៌មាន នៅមុខទីតាំងអគ្គស្នងការនគរបាលជាតិ ក្បែរគល់ស្ពានអាកាសក្បាលថ្នល់!។
ដើម្បីលើកទឹកចិត្តឱ្យលោក នួន មេសា ផង និងតាមដាន ការអនុវត្តច្បាប់លើលោក នួន មេសា ផង…!។

-ទាក់ទិនរឿងនេះលោក នួន មេសា បានថ្លែងប្រាប់«ដើមរាំង»ថា មូលហេតុដែលសមត្ថកិច្ចកោះហៅ រូបលោកឱ្យចូលបំភ្លឺ
គឺពាក់ព័ន្ធស្ថាប័ន CNM របស់លោកផ្សាយរិៈគន់ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក រួមនិងការនេសាទ ដោយខុសច្បាប់ក្នុងសមុទ្រកម្ពុជា។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១៧.០១.២០២៤ លោកឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក
បានអនុញ្ញាតឱ្យលោក នួន មេសា ចូលជួប និងសម្ដែងការគួរសម ដើម្បីឈានដល់ការសម្របសម្រួល បញ្ហាខាងលើ!។

គួរម្លឹកថា លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM ធ្លាប់ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនម្ដងរួចមកហើយ កាលពីថ្ងៃទី០៤.១២.២០២៣ រហូតដល់ថ្ងៃទី១៤.១២.២០២៣ ទើប តុលាការរាជធានីភ្នំពេញ ដោះលែងវិញ! ។

លុះឥឡូវ ស្រាប់តែនាយកដ្ឋានព្រហ្មទណ្ឌ កោះហៅឱ្យលោក នួន មេសា ចូលបំភ្លឺជាថ្មីម្ដងទៀត ពាក់ព័ន្ធការផ្សព្វផ្សាយ រិៈគន់ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version