ក្រសួង៖ បញ្ជាក់ពីប័ណ្ណ បើកបរអន្តរជាតិ ដែលអាចប្រើបានជាង ១០០ប្រទេស!

(ភ្នំពេញ)៖ ក្រោយពីពិនិត្យឃើញ មានការ ផ្សព្វផ្សាយព័ត៌មាន លើបណ្តាញសង្គម ទាក់ទង នឹងប័ណ្ណបើកបរអន្តរជាតិ ដែលមានលក្ខណៈស្រដៀង នឹងប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ។
តាមរយៈបណ្តាញសង្គម ដែលមានឈ្មោះថា “IAA international driving license ប័ណ្ណបើកបរអន្តរជាតិ” ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញ សេចក្តីប្រកាសព័ត៌មានបន្ថែម ជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការភាន់ច្រឡំ។
សៀវភៅបកប្រែនេះ ជាប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលមានការទទួលស្គាល់ ពីក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ បានបញ្ជាក់ថា យោងតាមប្រកាសលេខ ០៣២ ប្រក.សក.ដជគ ចុះថ្ងៃទី១៥ ខែមករាឆ្នាំ២០២០។

ស្តីពីនីតិវិធីនៃការចេញប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលស្គាល់លើប័ណ្ណអនុញ្ញាត បើកបរអន្តរជាតិ ស្របតាមអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងហ្សឺណែវថ្ងៃទី១៩ ខែកញ្ញាឆ្នាំ១៩៤៩ ដែលមានសុពលភាព១ឆ្នាំ និងអាចបើកបរបាន១០៣ប្រទេសតែប៉ុណ្ណោះ។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់សេវាសាធារណៈ របស់ក្រសួង នៅតាមបណ្តា ទីតាំងផ្តល់សេវាដែលបានកំណត់។
ត្រូវចៀសវាងការប្រើប្រាស់ សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ថវិកាពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version