ករណីឆេះរោងចក្រកាត់ដេរ នៅស្រុកកៀនស្វាយ បណ្ដាលឱ្យកម្មការិនីម្នាក់ស្លាប់និងរបួស៤នាក់!

(កណ្តាល)៖ អគ្គិភ័យបានលេបត្របាក់ រោងចក្រកាត់ដេរយីហោ“យីដា”បណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ រងរបួស៤នាក់ និងខូចខាតសម្ភារៈអស់ជាច្រើន!។

ហេតុការណ៍នេះបានកើតឡើង នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមករា។
មន្ត្រីនគរបាលខេត្តកណ្តាល បានឱ្យដឹងថា អគ្គិភ័យដែលឆេះរោងចក្រនោះ បានធ្វើឱ្យស្ត្រីម្នាក់ស្លាប់ និងរងរបួស៤នាក់ ដោយសារថប់ដង្ហើម នឹងផ្សែងភ្លើង ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីសង្គ្រោះបន្ទាន់។
កម្មការីដែលស្លាប់ឈ្មោះ សុខ ឆវី អាយុ៣៣ឆ្នាំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកបុរសរងរបួស៤នាក់ នោះឈ្មោះ សួន ម៉ៅ អាយុ២៩ឆ្នាំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ។
ឈ្មោះ សោម ប៊ុនថាត អាយុ៤២ឆ្នាំ។
ឈ្មោះ សៀង វុធ្ធិ អាយុ៣៧ឆ្នាំ
និងឈ្មោះ សាំង រិទ្ធីអាយុ ២៥ឆ្នាំ។
អ្នកទាំង៣នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពដដែលបានបន្តថា ពេលភ្លើងកំពុងឆេះសមត្ថកិច្ចជំនាញ និងកម្លាំងអាជ្ញាធរ បានចេញរថយន្តសរុបចំនួន១៥គ្រឿងដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ ភ្លើងក៏បានរលត់ទាំងស្រុងនៅម៉ោង១០ថ្ងៃដដែល។មន្ត្រីក្នុងប្រតិបតិ្តការ បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបណ្តាលមក ពីផ្ទុះឡបោកគក់ រីឯទំហំនៃការខូចខាត ផ្នែកជំនាញកំពុងសាកសួរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version