កម្លាំងជលផល ខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបឧបករណ៍ នេសាទខុសច្បាប់!

(កំពង់ឆ្នាំង)៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមករាបានសហការ ជាមួយសហគមន៍នេសាទចំនួន៣ ដោយចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ ដើម្បីយកកម្ទេចចោល..!។
លោក អ៊ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផល កំពង់ឆ្នាំងបានឱ្យឹងថា លោកបានដឹកនាំ កម្លាំងសរុប២១នាក់ ចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់។
ក្នុងនោះមានសហការណ៍ជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ-សហគមន៍នេសាទភ្លងសែនជ័យ-សហគមន៍នេសាទកោះធំ និងមធ្យោបាយចំនួន៥គ្រឿងកម្លាំង ។
បានចុះរុះរើរបាំងលូស្បៃមុង នៅម្តុំព្រែកតាសួស ភូមិពាមឆ្កោក និងត្រង់ព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង វត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែង។

លោក អ៊ឹងជឺប៉ោ បានឱ្យដឹងទៀតថា រដ្ឋបាលជលផលសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង បឹងទន្លេសាបប្រចាំខេត្តកំពង់ឆ្នាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះគគីរ និងសហគមន៍នេសាទកំពង់ព្រះគគីរ ស្រុកបរិប្បូរបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅនៅព្រែកកោះរ៉ងនិងចុងតាគង់ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។

លទ្ធផលសម្រេចបាន១.រុះរើសម្រាស់រួមផ្សំក្នុងកំប្លោកចំនួន ២ករណី៤៧កន្លែង ស្មើ និង២.៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង២០គីឡូក្រាម។
របាំងស្បៃមុង១ករណីស្មើនឹ១១ កន្លែងប្រវែង២៥០ម លូស្បៃមុងចំនួន១១គ្រឿង បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចម្រុះចំនួន៥០ គីឡូក្រាមក្នុងដែនេសាទវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version