គ្រឿង​ញៀនជាង ១តោនដែល​ឈ្មួញ​លួចដឹកតាមសមុទ្រ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ បងបង្ក្រាបាននៅខេត្ត​ព្រះសីហនុ​!

(ភ្នំពេញ)​៖​ សមត្ថកិច្ច​នគរបាល​មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញ​ បានចុះបង្ក្រាប​ និងឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ដែលជាឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​លួចដឹកតាមសមុទ្រ​ចំនួន​ ៥នាក់​ រួមនឹងវត្ថុតាង​គ្រឿងញៀន​ជាង ១តោន​។

មន្ត្រីជំនាញ​ បានបញ្ជាក់ថា សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន​ដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។​ និងបាន​និងបានបញ្ជូនខ្លួនពួកគេ​មកសាកសួរ​នៅមន្ទីរប្រឆាំងគ្រឿងញៀន​ ព្រមទាំង​បង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀន​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់​។

គួររម្លឹកថា​ កាលពីកាលពីថ្ងៃទី២០ ខែមករាថ្មីៗនេះ​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បាន​បង្ក្រាប​ករណីគ្រឿងញៀនបានប្រមាណជាង ១តោនដូចគ្នា នៅ​ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារ។​ ខណៈ​គ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version