ជនជាតិថៃចំនួន២៩នាក់ ដែលស្នាក់នៅដោយខុសច្បាប់ ត្រូវបណ្ដេញចេញពីកម្ពុជា!

(បន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនជាតិថៃចំនួន២៩នាក់ ដែលស្នាក់នៅដោយខុសច្បាប់ ចេញពីកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត។
មន្ត្រីប្រចាំការច្រកទ្វារបានឱ្យដឹងថា ប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត បានសហការប្រគល់-ទទួល និងបញ្ជូនជនជាតិថៃចំនួន២៩នាក់ ចេញពីប្រទេសកម្ពុជាបន្ទាប់ពីលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជានាពេលកន្លងមក។
ការប្រគល់-ទទួលបានធ្វើឡើងចំនួន២លើកនាថ្ងៃដដែល។
លើកទី១-ម៉ោង១០ ជាមួយស្នាក់ការត្រៀមបណ្តេញចេញពីខេត្តសៀមរាប ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន មានមនុស្សចំនួន២៥នាក់ /ស្រី១៣នាក់។លើកទី២-ម៉ោង១២ ជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក កៅ គីមលី នាយរងផ្នែក មានមនុស្សចំនួន៤នាក់ /ស្រីម្នាក់។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ មន្រ្តីប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជារយៈពេល៥ឆ្នាំចំនួន២៦នាក់ /ស្រី១៤នាក់ និង៣ឆ្នាំចំនួន៣នាក់។
បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក ប្រាផារ៉ាត់ពីនប្រាឌុប( PRAPHARAT PINPRADUB )នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version