Update៖ ការវាយប្រហារមកលើតំបន់ហ្គាហ្សា រយៈពេល២៤ម៉ោងចុងក្រោយនេះស្លាប់១៨៣នាក់!

យោងតាមក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានឱ្យដឹងថា ការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន១៨៣នាក់ បានស្លាប់ និង៣៧៧នាក់ផ្សេងទៀត រងរបួស។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជាមួយនឹងការបាត់បង់ជីវិតចុងក្រោយរបស់ប៉ាឡេស្ទីន ចំនួនអ្នកស្លាប់ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ 26,083 នាក់ និង 64,487 នាក់ផ្សេងទៀតបានរងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version