សមត្ថកិច្ច ចាប់ឈើប្រភេទស្រុក្រម ចំនួន២០ដុំ ដែលឈ្មួញយកលាក់ទុកក្នុងព្រៃ!

(ព្រះវិហារ)៖ កម្លាំងរដ្ឋបាលព្រៃឈើរវៀង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដកហូតឈើចំនួន២០ដុំដែលឈ្មួញ លាក់ទុកក្នុងព្រៃ។
ការដកហូតនេះ ធ្វើឡើងនៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយ លោកស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង-លោក ធី រតនៈ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរវៀង លោកយឹម វាសនា-លោកឃឿនសុធារ័ត្ថ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោកសំ ប្រុស ។

សមត្ថកិច្ចបង្ក្រាបនិងដករហូតបានឈើលេខ១ ប្រភេទស្រុក្រមចំនួន២០ដុំ ដែលមានមុខកាត់ ២៥គុណ២៥គុណ២,៥ទៅ៣ ម៉ែត្រគេដាក់ការសង្ស័យថា ជារបស់ក្រុមឈ្មួញ លាក់ទុកប្រុងនាំចេញទៅក់បណ្តាខេត្តផ្សេង។
ក្នុងនោះរួមមានកម្លាំងអាជ្ញាធរ ដោយមានការចូលរួមពី លោកមេឃុំរួសរាន់ មេភូមិឈ្នួននិងប្រជាការពារ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំរូសរាន់ លោកសេងណាល់ បានដឹកវត្ថុតាងយកមកទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ខេត្ដព្រះវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version